ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម ថ្លែនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ រូបថត៖ VNA
 

អគ្គលេខាបក្ស​ ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញលើកឡើងគោលការណ៍ប្រាំយ៉ាងនៃការគ្រប់គ្រងពហុភាគីនៅក្នុងលំហអាកាស ដោយអំពាវនាវឱ្យគ្មានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដាក់មនុស្សនិងភពផែនដីនៅចំកណ្តាល និងបង្ហាញពីការត្រៀមខ្លួនជាចំណុចតភ្ជាប់សម្រាប់អាស៊ីអាគ្នេយ៍ ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើលំហអាកាស៖

"គោលការណ៍ទីមួយគឺត្រូវថែរក្សាលំហអាកាសដើម្បីគោលដៅសន្តិភាព - សន្ទនា កសាងទំនុកចិត្ត ទប់ស្កាត់ជម្លោះនិងការប្រណាំងប្រជែងសព្វាវុធ ហើយមិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង។ ទីពីរ ដាក់មនុស្ស និងការអភិវឌ្ឍនៅលើផែនដី នៅចំកណ្តាល; ផ្តល់អាទិភាពដល់ការព្រមានពីគ្រោះមហន្តរាយ ការត្រួតពិនិត្យអាកាសធាតុ ការគ្រប់គ្រងធនធាន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទីបី គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយដាក់អង្គការសហប្រជាជាតិ និងគណៈកម្មការអង្គការសហប្រជាជាតិស្តីពីលំហអាកាសដើម្បីគោលដៅសន្តិភាព (COPUOS) នៅចំកណ្តាលនៃការគ្រប់គ្រងពហុភាគី ក្នុងលំហអាកាស និងពង្រឹងតួនាទីរបស់សហភាពទូរគមនាគមន៍អន្តរជាតិ។ ទីបួន ធានាបាននូវសមភាព" រវាងប្រទេសនានា នៅពេលចូលរួម និងទទួលបានអត្ថប្រយោជន៍ពីសមិទ្ធផលស្រាវជ្រាវ និងបច្ចេកវិទ្យា។ ទីប្រាំ ការប្រើប្រាស់លំហអាកាសប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងប្រកបដោយចីរភាព; កាត់បន្ថយកាកសំណល់ និងហានិភ័យនៃការប៉ះទង្គិចគ្នា។

នៅក្នុងសន្និសីទនេះ អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោកតូ ឡឹមបានស្នើគំនិតផ្តួចផ្តើមមួយដែល វៀតណាម រួមជាមួយបារាំង អង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូស្រាវជ្រាវ នឹងបង្កើតបណ្តាញ "លំហអាកាសសម្រាប់ការអភិវឌ្ឍ និងភាពធន់" ដោយផ្តោតលើការចែករំលែកទិន្នន័យលំហអាកាសសម្រាប់ការអភិវឌ្ឍ បង្កើនសមត្ថភាពដើម្បីធានាលំហអាកាសដែលមានសុវត្ថិភាព ប្រកបដោយចីរភាព និងភ្ជាប់ការស្រាវជ្រាវ - ការបណ្តុះបណ្តាល - អាជីវកម្ម - ការវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចលំហអាកាស។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីដាក់ចេញលទ្ធផលនៃសន្និសីទទៅជាសកម្មភាពជាក់ស្តែងសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត៕


top