ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម៖ វៀតណាមនឹងមានគម្រោងបូកសរុបមួយ ដែលមានតម្លៃជ្រាលជ្រៅទាំងខាងទ្រឹស្តីនិងការអនុវត្តជាក់ស្ដែង 14/05/2026 នៅព្រឹកថ្ងៃទី ១៤ ខែឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំការបូកសរុប១០០ ឆ្នាំនៃការដឹកនាំបដិវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាម និងបូកសរុប ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយអំពីការកសាងប្រទេសជាតិក្នុងអំឡុងពេលអន្តរកាលឈានឡើងសង្គមនិយម បានបើកកិច្ចប្រជុំលើកដំបូង ដោយមានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជាអធិបតី។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ ថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ VNA) ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការបូកសរុបនេះមិនមែនគ្រាន់តែជាការពិនិត្យឡើងវិញនូវព្រឹត្តិការណ៍តាមពេលវេលានោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺការស្រាយបំភ្លឺនូវបញ្ហាជាអត្តចរិតនិងក្រឹត្យក្រម។ នោះគឺការពន្យល់ពីមូលហេតុដែលបក្សអាចដឹកនាំប្រជាជាតិឆ្លងកាត់របត់ប្រវត្តិសាស្ត្រ និងសម្រេចបាននូវសមិទ្ធផលដ៏មហិមារ; កត្តាសម្រេចលើជ័យជំនះនៃបដិវត្តន៍វៀតណាម; តួនាទីរបស់បក្ស និងលោកប្រធាន ហូជីមិញ ក្នុងបុព្វហេតុរំដោះ ឯកភាព និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងពេលជាមួយគ្នានោះ ចាំបាច់ត្រូវដកចេញមេរៀនដ៏មានតម្លៃយូរអង្វែង ហើយចង្អុលបង្ហាញគុណវិបត្តិនិងចំណុចខ្វះខាតដោយសត្យានុម័ត ដើម្បីជំនះពុះពារ តាមនោះបង្កើតចក្ខុវិស័យអភិវឌ្ឍន៍សម្រាប់រយៈពេល ១០០ ឆ្នាំបន្ទាប់។ទាក់ទងនឹងការបូកសរុបរយៈពេល ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុកថា មិនមែនគ្រាន់តែជាការវាយតម្លៃឯកសារមួយនោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ឱ្យច្បាស់អំពីគំរូអភិវឌ្ឍន៍របស់វៀតណាម មាគ៌ាឆ្ពោះទៅសង្គមនិយម និងទំនាក់ទំនងសំខាន់ៗដែលជាក្រឹត្យក្រមក្នុងដំណើរការកសាងប្រទេសជាតិទៀតផង។ នេះនឹងជាមូលដ្ឋានសំខាន់សម្រាប់ការកសាងកម្មវិធីនយោបាយអភិវឌ្ឍន៍នៅក្នុងសម័យកាលថ្មី។ជាមួយនឹងប្រពៃណីសាមគ្គីភាព បញ្ញា និងឫទ្ធានុភាពរបស់បក្ស រួមជាមួយនឹងការចូលរួមពីភ្នាក់ងារ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញ មេដឹកនាំបក្សជឿជាក់ថា វៀតណាមនឹងមានគម្រោងបូកសរុបមួយដែលមានតម្លៃជ្រាលជ្រៅទាំងខាងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ដើម្បីបម្រើដល់ការបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិនៅក្នុងសម័យកាលថ្មី៕

នៅព្រឹកថ្ងៃទី ១៤ ខែឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំការបូកសរុប១០០ ឆ្នាំនៃការដឹកនាំបដិវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាម និងបូកសរុប ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយអំពីការកសាងប្រទេសជាតិក្នុងអំឡុងពេលអន្តរកាលឈានឡើងសង្គមនិយម បានបើកកិច្ចប្រជុំលើកដំបូង ដោយមានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជាអធិបតី។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ ថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ VNA) ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការបូកសរុបនេះមិនមែនគ្រាន់តែជាការពិនិត្យឡើងវិញនូវព្រឹត្តិការណ៍តាមពេលវេលានោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺការស្រាយបំភ្លឺនូវបញ្ហាជាអត្តចរិតនិងក្រឹត្យក្រម។ នោះគឺការពន្យល់ពីមូលហេតុដែលបក្សអាចដឹកនាំប្រជាជាតិឆ្លងកាត់របត់ប្រវត្តិសាស្ត្រ និងសម្រេចបាននូវសមិទ្ធផលដ៏មហិមារ; កត្តាសម្រេចលើជ័យជំនះនៃបដិវត្តន៍វៀតណាម; តួនាទីរបស់បក្ស និងលោកប្រធាន ហូជីមិញ ក្នុងបុព្វហេតុរំដោះ ឯកភាព និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងពេលជាមួយគ្នានោះ ចាំបាច់ត្រូវដកចេញមេរៀនដ៏មានតម្លៃយូរអង្វែង ហើយចង្អុលបង្ហាញគុណវិបត្តិនិងចំណុចខ្វះខាតដោយសត្យានុម័ត ដើម្បីជំនះពុះពារ តាមនោះបង្កើតចក្ខុវិស័យអភិវឌ្ឍន៍សម្រាប់រយៈពេល ១០០ ឆ្នាំបន្ទាប់។ទាក់ទងនឹងការបូកសរុបរយៈពេល ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុកថា មិនមែនគ្រាន់តែជាការវាយតម្លៃឯកសារមួយនោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ឱ្យច្បាស់អំពីគំរូអភិវឌ្ឍន៍របស់វៀតណាម មាគ៌ាឆ្ពោះទៅសង្គមនិយម និងទំនាក់ទំនងសំខាន់ៗដែលជាក្រឹត្យក្រមក្នុងដំណើរការកសាងប្រទេសជាតិទៀតផង។ នេះនឹងជាមូលដ្ឋានសំខាន់សម្រាប់ការកសាងកម្មវិធីនយោបាយអភិវឌ្ឍន៍នៅក្នុងសម័យកាលថ្មី។ជាមួយនឹងប្រពៃណីសាមគ្គីភាព បញ្ញា និងឫទ្ធានុភាពរបស់បក្ស រួមជាមួយនឹងការចូលរួមពីភ្នាក់ងារ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញ មេដឹកនាំបក្សជឿជាក់ថា វៀតណាមនឹងមានគម្រោងបូកសរុបមួយដែលមានតម្លៃជ្រាលជ្រៅទាំងខាងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ដើម្បីបម្រើដល់ការបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិនៅក្នុងសម័យកាលថ្មី៕