ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

នាយប់ថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមព្រឹត្តិការណ៍វប្បធម៌សិល្បៈ "វៀតណាម៖ ដំណើរមាតុភូមិតាមរយៈភាពយន្តនិងតន្ត្រី" និងបានជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញថ្លែងមតិ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

ចូលរួមក្នុងព្រឹត្តិការណ៍នេះមានប្រតិភូជាង ២.០០០ នាក់ រួមមានមន្ត្រីមកពីអង្គការសហប្រជាជាតិ មិត្តភក្តិសហរដ្ឋអាមេរិក អន្តរជាតិ និងតំណាងសហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិកជិត ១.៣០០ នាក់។

នៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានមានប្រសាសន៍ថា បក្ស និងរដ្ឋនឹងបន្តបំពេញបន្ថែមនូវប្រព័ន្ធស្ថាប័ន យន្តការ និងគោលនយោបាយប្រកបដោយសមកាលកម្ម បើកចំហរ និងមានលក្ខណៈទម្លុះទម្លាយ ដើម្បីតភ្ជាប់ ទាក់ទាញ និងលើកកម្ពស់ប្រភពធនធានរបស់អាណិកជនវៀតណាមប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺបញ្ញាវ័ន្ន ជំនាញការ សហគ្រិន អ្នកវិទ្យាសាស្ត្រ និងយុវជនជំនាន់ក្រោយរបស់វៀតណាមនៅបរទេស។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ប្រាថ្នាចង់ឱ្យបងប្អូនជនរួមជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាធ្វើឱ្យសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសវៀតណាមមួយដ៏ខ្លាំងក្លា និងសម្បូរសប្បាយ តាមរយៈសកម្មភាពជាក់លាក់នានា ដូចជាការពង្រីកបណ្តាញបញ្ញាវ័ន្នវៀត ណាមសកល; ការតភ្ជាប់សហគ្រាសវៀតណាមជាមួយសហគ្រាសរបស់អាណិកជននៅសហរដ្ឋ អាមេរិក; បង្កើតឡើងនូវស្ពាន ពូនជ្រំទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋ អាមេរិក។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ប្រាថ្នាចង់ឱ្យបងប្អូនជនរួមជាតិវៀតណាមនៅសហរដ្ឋ អាមេរិក រក្សាភាសាវៀតណាម បន្តផ្ទេរនូវរាល់តម្លៃវប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិ ជូនដល់យុវជនអាណិកជនវៀតណាមជំនាន់ក្រោយ៕


top