បន្ទាប់ពីបានដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ និងចំណាយពេល១នាទី គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅឧទ្យាន Montreau លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា កាលនៅរស់ លោកប្រធានហូជីមិញបានខិតខំពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងប្រជាជនវៀតណាមនិងបារាំង និងជាសមាជិកស្ថាបនិកម្នាក់នៃបក្សកុម្មុយនិស្តបារាំង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋមានសេចក្តីសោមនស្សរីករាយដោយបានឃើញថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀត ណាម - បារាំងកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាព ប្រពៃណី និងភាពជឿជាក់រវាងប្រទេសទាំងពីរ; សង្កត់ធ្ងន់ថា សមិទ្ធិផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ច សហប្រតិបត្តិការរវាងមូលដ្ឋានវៀតណាមនិងបារាំង ដែលជាលក្ខណៈពិសេសពិសេសនៃទំនាក់ទំនងទ្វេភាគី។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានមានប្រសាសន៍ថា៖ “នាឱកាសនេះ ខ្ញុំចង់បញ្ជាក់ថា វៀតណាមតែងតែចាត់ទុកបារាំងជាដៃគូនៅអឺរ៉ុបនាំមុខគេនិងត្រៀមជាស្រេច ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំទៅកាន់អឺរ៉ុបក្នុងនាមជាអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលើកនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បក្សនិងរដ្ឋវៀតណាមក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការពហុភាគីជាមួយបារាំង”។
តំណាងអាជ្ញាធរទីក្រុង Montreuil អភិបាលក្រុងលោក Patrice Bessac បានសម្តែងនូវកិត្តិយសក្នុងការស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅឧទ្យាន Montreau ដែលជាកន្លែងប្រវត្តិសាស្ត្រពិសេស ជាកន្លែងដែលសារមន្ទីរប្រវត្តិសាស្ត្ររស់ រក្សាការចងចាំនៃការតស៊ូនិងលើកតម្កើងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងជាកន្លែង គោរពលោកប្រធាន ហូជីមិញ៕