ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសបង្កើតទីក្រុងបាក់និញ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​ពិធីប្រកាសបង្កើតទីក្រុងបាក់និញ

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា នៅខេត្តបាក់និញ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបាក់និញ បានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្ត​របស់រដ្ឋសភាស្តីពីការបង្កើតទីក្រុងបាក់និញ និងទទួលគ្រឿងឥស្សរិយយស​ពលកម្មថ្នាក់ទីមួ​យ។ អគ្គលេខាបក្ស ប្រធានរដ្ឋ​ លោក តូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីនេះ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញថ្លែង នៅក្នុង​ពិធីនេះ។ រូបថត៖ VNA

នៅក្នុងពិធីនេះ លោក អគ្គលេខាបក្ស ប្រធានរដ្ឋ​ តូ ឡឹម បានប្រគល់សេចក្តីសម្រេចចិត្ត​របស់រដ្ឋសភា និងគ្រឿងឥស្សរិយយស​ពលកម្មថ្នាក់ទីមួយដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុងបាក់និញ។ អញ្ជើញ​ថ្លែងនៅក្នុងពិធីនេះ លោក អគ្គលេខាបក្ស ប្រធានរដ្ឋ​ តូ ឡឹម បានស្នើសុំឱ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរទីក្រុងកំណត់ចក្ខុវិស័យរយៈពេលវែង និងគំរូអភិវឌ្ឍន៍​ដាច់ដោយឡែកសម្រាប់ទីក្រុងបាក់និញ​។ ក្នុង​នោះ ខេត្តបាក់និញ ត្រូវកំណត់ឱ្យច្បាស់លាស់នូវ​តួនាទីរបស់ខ្លួន​ក្នុងរយៈពេល ២០-៣០ ឆ្នាំខាងមុខ; បង្កើត​មាគ៌ា​អភិវឌ្ឍន៍ដោយផ្អែកលើគុណសម្បត្តិក្នុងវិស័យ​ឧស្សាហកម្ម វប្បធម៌ ធនធានមនុស្ស និងការតភ្ជាប់តំបន់។ កសាងគំរូទីក្រុងទំនើប ពោរពេញទៅដោយអត្តសញ្ញាណ ធានាតុល្យភាពរវាងឧស្សាហកម្ម សេវាកម្ម បរិស្ថាន និងគុណភាពជីវភាពរស់នៅ៕​

លោក អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុងបាក់និញ។ រូបថត៖ VNA

 


top