ព័ត៌មាន

អគ្គលេខាបក្ស Nguyen Phu Trong ៖ យថាទស្សន៍ល្អប្រសើរនៃទំនាក់ទំនង វៀតណាម-បារាំង


 អគ្គលេខាបក្ស Nguyen Phu Trong ៖ យថាទស្សន៍ល្អប្រសើរនៃទំនាក់ទំនង វៀតណាម-បារាំង

មុនពេលដំណើរទស្សនកិច្ចជាផ្លូវ​ការ​នៅបារាំង អគ្គលេខាបក្សកុម្មុយនិ​ស្ត​វៀតណាម លោ​ក Nguyen Phu Trong បាន​មាន​អត្ថបទសរសេរ​​ក្រោមចំណង ជើងថា «យថាទស្សន៍​ល្អ​ប្រសើរនៃទំនាក់​ទំនង​វៀត​ណាម​-​បារាំង» លើ​កា​សែត​ Le Monde របស់បារាំង។ អ​ត្ថបទសរសេរបានឲ្យដឹង​ថា៖ ទំនាក់​ទំនងវៀតណាម- បារាំង​បាន​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​ក្រោយពីវៀតណាមចូលជាសមា​ជិកអាស៊ាននាឆ្នាំ ១៩​៩៦ ឆ្លងកាត់​ក្របខ័ណ្ឌ​ទំនាក់​ទំនង​ទ្វេភាគី​និង​​ស្ថិតក្នុង​ក្របខ័ណ្ឌទំ​នាក់ទំនង​រវាង​សហភាព​អឺរ៉ុបជា​មួយវៀត​ណាមនិង​គោល​នយោបាយរបស់​បារាំងចំ​ពោះ​អាស៊ីអាគ្នេយ៍។ ប្រទេ​សទាំងពីរ​មានទស្សនៈ​ព្រមៗ​គ្នាលើ​បញ្ហាអន្តរជាតិ​ជាច្រើន​។ នាឆ្នាំ ២០១៨ ប្រទេស​ទាំង​ពីររំ​លឹកខួបអនុស្សាវរីយ៍លើកទី ៤​៥ ទិវាបង្កើតទំនាក់ទំនងការទូតនិង​ ៥ឆ្នាំ ​ទិវា​បង្កើត​ទំនាក់​ទំនង​ដៃគូ​យុទ្ធ​សាស្ត្រ។​ 
 
សហគមន៍ជន​វៀតណាមនៅបារាំងជា​សហគមន៍អាណិកជន​មានទ្រង់​ទ្រាយធំ​បំផុត​ក្នុង​ចំណោម​សហគមន៍​ជនវៀត​ណាម​នៅអឺរ៉ុបនិងជាស្ពានតភ្ជាប់​សំខាន់ របស់ទំនាក់ទំនង​វៀតណាម-បា​រាំង​។ អត្ថបទ​សរសេរ​បាន​ចាត់​ទុក​ថា៖ ការបង្កើនទំនាក់ទំន​ងសហប្រតិបត្តិការវៀ​តណាម​-បារាំង​បានក្លាយ​ទៅជាតម្រូវ​ការបរានុម័ត​ចាំបាច់​មួយ ដើម្បីផលប្រយោជន៍របស់ប្រទេ​សទាំងពីរ។ សន្និដ្ឋានអត្ថបទសរសេ​រ អគ្គលេខាបក្ស ​Nguyen Phu Trong បានជឿជា​ក់ថា​៖ យថាទស្សន៍ទំនាក់ទំ​នងវៀតណាម-បារាងជាល្អ​ប្រសើរ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​


top