ព័ត៌មាន

អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម


អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អគ្គេលខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Bertrand Lortholary ដែលមកសម្តែងការគួរសម។ ក្នុងជំនួបសន្ទនា អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖
វៀតណាមគោរពឋនៈនិងតួនាទីរបស់បារាំងនៅទ្វីបអឺរ៉ុប ទ្វីបអាស៊ីនិងលើពិភពលោក ហើយមានគោលបំណងបង្កើន​ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាមួយបារាំងឲ្យបានខ្លាំងក្លាថែមទៀត។ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ទៀតថា៖ ឆ្នាំ ២០១៨ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការ​ទូត​និងលើកទី ៥ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងបារាំង ដោយហេតុនេះ ភាគីទាំងពីរគប្បី​បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជំរុញយ៉ាងខ្លាំងការជួបប្រាស្រ័យរវាងក្រសួង ផ្នែកសំដៅនាំទំនាក់​ទំ​នងទ្វេភាគីឡើងកំពស់ថ្មីមួយ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Bertrand Lortholary បានអះអាងថា៖ បារាំងមានគោលបំណងបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ជា​ពិសេសលើវិស័យយុទ្ធសាស្ត្រដូចជា៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាកាសចរណ៍ ការស្រាវជ្រាវអាវកាស ការពារជាតិ វប្បធម៌និងការជួបប្រាស្រ័យយុវជន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top