ព័ត៌មាន

អគ្គលេខានិងជាប្រធានរដ្ឋឡាវលោក Bounnhang Vorachith អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

ទទួលតាមការអញ្ជើញរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងលោកជំទាវ ប្រធានរដ្ឋ Tran Dai Quang និងលោកជំទាវ អគ្គលេខាគណៈប្រតិបត្តិមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ ឡាវនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith និងលោកជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋឡាវបានអញ្ជើញមកបំពេញទស្សនកិច្ច នៅវៀតណាមចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧កក្កដា។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ
លោក Bounnhang Vorachit (រូបថតៈ TTXVN)

ក្នុងដំណើរទស្សកិច្ចនេះ អគ្គលេខានិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachit បាន ជួបពិភាក្សាជាមួយអគ្គលេខាគណៈប្រតិបត្តិមជ្ឈឹមបក្សបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងជួបសវនាការប្រធានរដ្ឋ លោក Tran Dai Quang  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen  Thi Kim Ngan។

នៅក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានអះអាងនិងសង្កត់ធ្ងន់លើសារៈសំខាន់និងអត្ថ ន័យយុទ្ធសាស្ត្រនៃទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ។ ភាគីទាំងពីរបានឯកភាពលើគោលការណ៍និងវិធានការសំដៅនាំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជជននៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅ ជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ រួម​ចំណែកទៅក្នុងយុទ្ធសាស្ត្រនៃប្រទេសនីមួយៗ ឈរលើមូលដ្ឋានពង្រីកនូវស្មារតីឯករាជ្យ ម្ចាស់ការ សហប្រតិបត្តិការសមភាព ជួយគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍនិងវិបុលភាពរបស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍និងលើពិភព លោក។

ភាគីទាំងពីរបានឯកភាព បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់​នៃបក្សទាំងពីរ រដ្ឋទាំងពីរ នាំទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ ជាពិសេស បន្តរក្សានូវជំនួបប្រាស្រ័យជាប្រចាំរវាងបក្សទាំងពីរ រដ្ឋទាំងពីរគ្រប់រូបភាព។ ម្យ៉ាងវិញទៀត ជម្រុញការផ្សព្វផ្សាយឲ្យទូលំទូលាយក្នុងប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺជំនាន់វ័យក្មេងនៃប្រទេសទាំងពីរអំពីប្រពៃណីនៃទំនាក់ទំនងសាមគ្គីភាព​ពិសេសវៀតណាម-ឡាវ។

អគ្គលេខាបក្ស លោក Nguyen Phu Trong និងលោកជំទាវបានអញ្ជើញជាអធិបតីពិធីជប់ លៀងអំណរសាទរអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachit និងលោកជំទាវ រួមទាំងសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់ឡាវដែលមកបំពេញទស្សនកិច្ចនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top