ព័ត៌មាន

អគ្គលេខាធិការអាស៊ានវាយតម្លៃថាវៀតណាមបានដឹកនាំអាស៊ានឱ្យកាន់តែ«ស្អិតរមួតនិងឆ្លើយតបយ៉ាងសកម្ម»

អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi  (រូបថត៖ AFP/TTXVN)
 

អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi បានវាយតម្លៃខ្ពស់ចំពោះតួនាទីជា “គំរូដ៏ល្អប្រសើរ” របស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ដែលជាឆ្នាំមួយដ៏ពោរពេញទៅដោយបញ្ហាប្រឈមផងដែរ។

លោក Dato Lim Jock Hoi បានឲ្យដឹងថា ទោះបីជាត្រូវតែឆ្លើយតបនឹងផល ប៉ះពាល់ដ៏ធ្ងន់ធ្ងរពីការរីករាលដាល់ នៃជំងឺរាតត្បាតសកលកូវីដ១៩  និងគ្រោះមហន្តរាយធម្មជាតិក៏ដោយ ក៏ប៉ុន្តែប្រទេសវៀត ណាមបានបង្ហាញពីភាពជាអ្នក ដឹកនាំដ៏ខ្លាំងក្លាក្នុងតំបន់ ដើម្បីនាំមកនូវភាពស្អិតរមួត និងការឆ្លើយតបយ៉ាងសកម្មចំពោះបញ្ហាប្រឈមនានា ព្រមទាំងដាក់តួនាទីមជ្ឈភាពរបស់អាស៊ានក៏ដូចជាតួនាទីរបស់ប្រជាជនជាចម្បងផងដែរ។

លោកក Dato Lim ក៏បានសង្កត់ធ្ងន់ថាប្រធានបទ «ភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម» ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០របស់វៀតណាមគឺមានទាំងមានលក្ខណៈទាន់ហេតុការណ៍ និងសមស្របបំផុតនៅពេលដែលប្រឈមមុខនឹង ជំងឺរាតត្បាតសកលកូវីដ១៩ ដែលត្រូវបានគេចាត់ទុកថាជាវិបត្តិផ្នែកសុខាភិបាលសកលលោក ដោយមានលក្ខណៈកំណត់សម័យកាលរបស់យើងឡើងវិញ ផងដែរ» ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top