|
លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានជូនសារតាំងឡើងអគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi
|
នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានជូនសារតាំងរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ឡើងអគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi ដូច្នេះ លោកបានក្លាយទៅជាប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន។ នៅក្នុងពិធីនេះអគ្គលេខាធិការអាស៊ានបានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ជាពិសេសក្នុងការដឹកនាំអាស៊ាន រក្សាសាមគ្គីភាពនិងការបន្សាំខ្លួនចំពោះការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ។ អគ្គលេខាធិការលោក Dato Lim Jock Hoi ក៏បានបញ្ជាក់ជាថ្មី នូវការរួមចំណែកដ៏សំខាន់របស់គណៈកម្មាធិការអចិន្ត្រៃយ៍ប្រចាំតំបន់អាស៊ាន (CPR) ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ។ លើសពីនេះទៅទៀត លោក Dato Lim Jock Hoi ជឿជាក់ថា លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang ជាមួយនឹងបទពិសោធន៍ការងាររបស់អ្នកការទូតជើងចាស់ម្នាក់នោះ នឹងចូលរួមវិភាគទានដ៏សំខាន់និងវិជ្ជមានដល់ការងាររបស់ CPR ក៏ដូចជាបន្តពង្រឹងតួនាទីនិងឋានៈរបស់វៀតណាមក្នុងអាស៊ាននិងអាស៊ានក្នុង សហគមន៍អន្តរជាតិផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម