ព័ត៌មាន

អគ្គលេខាធិការអង្គការសហប្រជាជាតិនិងថ្នាក់ដឹកនាំប្រទេសជាច្រើនបានផ្ញើសារ អបអរសាទរខួបលើកទី ៧៦ នៃទិវាបុណ្យជាតិវៀតណាម

ក្នុងឱកាសទិវាបុណ្យជាតិលើកទី៧៦ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២១) អគ្គលេខា ធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc ។

នៅក្នុងទូរលេខនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់ថា នៅពេលរួមដៃគ្នាយកឈ្នះជំងឺរាតត្បាតកូវីដ-១៩ ប្រទេសនានាត្រូវប្រើគោលនយោបាយស្តារឡើងវិញដើម្បីកសាងសង្គមមួយប្រកបដោយយុត្តិធម៌ ប្រកបដោយនិរន្តរភាពនិងភាពធន់។ សហគមន៍អន្តរជាតិក៏ត្រូវការពង្រឹងការឆ្លើយតបរបស់ខ្លួនចំពោះការប្រែប្រួលអាកាសធាតុនិងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្តែងបំណងថា វៀតណាមនឹងបន្តគាំទ្រអង្គការ សហប្រជាជាតិក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួននិងកសាងពិភពលោកមួយ ដែលមានសន្តិភាពនិងល្អប្រសើរសម្រាប់មនុស្សទាំងអស់គ្នា។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំប្រទេសបេឡារុស ម៉ាដាហ្គាស្ការ ណាំបៀ នីការ៉ាហ្កា សាធារណរដ្ឋឥណ្ឌា សិង្ហបុរី ក្រិក មានសារទូរលេខនិងសារលិខិតអបអរសាទរជូនដល់ថ្នាក់ដឹកនាំវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top