ព័ត៌មាន

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអញ្ជើញមកទី ក្រុងហាណូយ បំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២២ ខែតុលា។
 ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres។ (រូបថត៖ VNA)

នេះគឺជាដំណើរទស្សនកិច្ចដ៏សំខាន់របស់មេដឹកនាំអង្គការពហុភាគីដ៏ធំបំផុតលើពិភពលោក ដូចដែលលោក António Guterres បាននិយាយមុនដំណើរទស្សនកិច្ចនេះ ថា នោះគឺការបង្ហាញសារដ៏ខ្លាំងក្លាអំពីការគោរពរបស់អង្គការសហប្រជាជាតិចំពោះ ទំនាក់ទំនងភាពជាដៃគូវៀតណាម-អង្គការសហប្រជាជាតិ ក្នុងរយៈពេល ៤៥ ឆ្នាំ កន្លងមក ព្រមទាំងបញ្ជាក់ថា វៀតណាមគឺជាសមាជិកមួយក្នុងចំណោមសមាជិកដែល មិនអាចខ្វះបានរបស់អង្គការសហប្រជាជាតិ ដែលបាននិងកំពុងមានការរួមវិភាគទានដ៏ មានអត្ថន័យចំពោះការងាររួមរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហា ប្រឈមសកល ដើម្បីសន្តិភាព និងការអភិវឌ្ឍលើពិភពលោកផងដែរ។
ដំណើរទស្សនកិច្ចប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាមទើបតែបានបញ្ចប់ប្រកបដោយជោគជ័យនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០- ២០២១; ត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។
តាមការគ្រោងទុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ  អគ្គលេខាធិការអង្គ ការសហប្រជាជាតិ លោក António Guterres នឹងដាក់កម្រងផ្កា ហើយចូលប្រាង្គតម្កល់ សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជា ផ្លូវការ ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាម; ជួបសម្ដែងការគួរសមជាមួយ អគ្គលេខាបក្ស លោក Nguyen Phu Trong; ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue។ ទន្ទឹមនឹងនោះ អគ្គ លេខាធិការអង្គការសហប្រជាជាតិ និងប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងធ្វើជាសហប្រធានក្នុងពិធីរំលឹកខួប ៤៥ឆ្នាំទំនាក់ទំនងវៀតណាម - អង្គការ សហប្រជាជាតិ និងសកម្មភាពមួយចំនួនទៀត៕

top