ព័ត៌មាន

អគ្គនាយកវិទ្យុជាតិឡាវ៖ អត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមេរៀនដ៏មានតម្លៃនិងប្រកបដោយលក្ខណៈពិសេសរបស់វៀតណាម

អត្ថបទ “បញ្ហាទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនអំពីសង្គមនិយមនិងគោលមាគ៌ាឆ្ពោះទៅរកសង្គមនិយមនៅវៀតណាម” គឺជាមេរៀនដ៏មានតម្លៃនិងសំខាន់ដែលមានលក្ខណៈពិសេសដោយឡែករបស់វៀតណាម។

អគ្គនាយកវិទ្យុជាតិឡាវ លោក  Phosy Keomanivong (រូបថត៖ VOV)


នោះគឺជាការកត់សម្គាល់របស់លោក Phosy Keomanivong អគ្គនាយកវិទ្យុជាតិឡាវ (LNR) នៅពេលឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាន វិទ្យុសម្លេង វៀតណាមប្រចាំនៅឡាវ អំពីអត្ថបទរបស់អគ្គលេខានៃគណៈ កម្មាធិការ មជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong។

យោងតាមលោក Phosy Keomanivong អត្ថបទបង្ហាញពីទ្រឹស្តីនិងតថភាពជាក់ស្តែងឆ្លងកាត់ច្រើនឆ្នាំនៃការអភិវឌ្ឍរបស់វៀតណាម ស្របតាមគោលដៅឆ្ពោះទៅរកសង្គមនិយម ដោយប្រកាន់ខ្ជាប់ខ្ជួនលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍របស់ហូជីមិញនិងមានលក្ខណៈពិសេសដោយឡែករបស់វៀតណាម។ អត្ថបទបង្ហាញឲ្យឃើញថា គោលមាគ៌ា គោលដៅរបស់បក្សកុម្មុយនិស្តវៀតណាមដែលផ្តួចផ្តើមដោយលោកប្រធានហូជីមិញគឺសមស្របបំផុត នោះជាការកសាងប្រព័ន្ធនយោបាយ ដែលអំណាចជារបស់ប្រជាជន ដោយប្រជាជននិងបម្រើផលប្រយោជន៍របស់ប្រជាជន។ យ៉ាងណាមិញ ទាំងឡាវនិងវៀតណាមសុទ្ធតែប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្ស-លេនីន ដោយចាត់ទុកនោះជាមូលដ្ឋានទ្រឹស្តីសម្រាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ និងឆ្ពោះទៅរកការកសាងសង្គមនិយម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



top