ព័ត៌មាន

អគ្គនាយក WHO ព្រមានថាជំងឺរាតត្បាត COVID-19 នៅតែឆ្លង​រាលដាល​

ប្រធានអង្គការ WHO បានអះអាងថា "គ្មាននរណាម្នាក់មានសុវត្ថិភាពរហូតដល់យើងទាំងអស់គ្នាមានសុវត្ថិភាពឡើយ" ។

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus (រូបថត៖ TTXVN)


ជំងឺរាតត្បាត COVID-19 នៅតែឆ្លងរាលដាលដដែល ហើយការជះឥទ្ធិពលរបស់វានឹងបន្តកើតមានជាច្រើនទសវត្សរ៍ទៀត។យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ដែលបាននាំចេញនាថ្ងៃទី ២២ ខែមិថុនា នៅកិច្ចប្រជុំកំពូលតាមរយៈប្រព័ន្ធវីដេអូបានឲ្យដឹងថា ជំងឺរាតត្បាត COVID-19 មិនត្រឹមតែជាវិបត្តិសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាវិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម វិបត្តិនយោបាយទៀតផង។ ការគំរាមកំហែងដ៏ធំបំផុតចំពោះពិភពលោកមិនត្រឹមតែវីរុស SARS-CoV-2 ប៉ុណ្ណោះទេ ថែមទាំងជា "កង្វះខាតស្មារតីសាមគ្គីភាពនិងភាពជាអ្នកដឹកនាំពិភពលោក" ។ ប្រធានអង្គការ WHO បានអះអាងថា "គ្មាននរណាម្នាក់មានសុវត្ថិភាពរហូតដល់យើងទាំងអស់គ្នាមានសុវត្ថិភាពឡើយ" ។

សូមបញ្ជាក់ដែរថា កាលពីសប្តាហ៍មុន WHO បានព្រមានអំពីដំណាក់កាលថ្មី ដ៏គ្រោះថ្នាក់នៃជំងឺរាតត្បាត COVID-19 ក្នុងបរិបទ ដែលប្រទេសជាច្រើនបានបន្ធូរស្រាលវិធានការទប់ស្កាត់ជំងឺរាតត្បាត ដោយមិនអើពើទៅនឹងការឆ្លងរាលដាលដ៏ឆាប់រហ័សនៃជំងឺរាតត្បាតនេះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top