ព័ត៌មាន

អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍ជនវៀតណាមនៅអូស្ត្រាលី

យោងតាមព័ត៌មានពីគេហទំព័រ sbs.com.au កាលពីថ្ងៃទី២៥ ខែកុម្ភៈ នៅឯពិព័រណ៍បុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋិស័ក ២០២៦ ដែលបានប្រារព្ធឡើងនៅ Fairfield Showground – ទីកន្លែងសហគមន៍មួយក្នុងតំបន់ Greater West នៃទីក្រុងស៊ីដនីនោះ អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn AC បានចូលរួមពិធីបុណ្យនេះជាលើកដំបូង ហើយបានជូនពរឆ្នាំថ្មីដល់សហគមន៍ជនវៀតណាម។
អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn។ (រូបថត៖ VNA)

លោកស្រីបានសង្កត់ធ្ងន់ថា ការរួមវិភាគទានរបស់ប្រជាជនវៀតណាមជាង ៣២ ម៉ឺននាក់នៅអូស្ត្រាលីក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមក គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៅក្នុងរឿងរ៉ាវជោគជ័យរបស់ប្រទេសនេះ។ យោងតាមលោកស្រី ពិធីបុណ្យនានាដូចជាបុណ្យតេតវៀតណាមមិនត្រឹមតែថែរក្សាវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងពូនជ្រុំស្មារតីសាមគ្គីភាព ការយោគយល់គ្នា និងកម្លាំងនៃសង្គមពហុវប្បធម៌របស់អូស្ត្រាលីទៀតផង។

អញ្ជើញទៅទស្សនាស្តង់ទំនិញ រីករាយជាមួយតន្ត្រីប្រពៃណី និងស្តាប់ការជូនពរឆ្នាំថ្មីរបស់កុមារ លោកស្រីអគ្គទេសាភិបាល Sam Mostyn បានចែករំលែកថា នេះជាលើកដំបូងដែលអគ្គទេសាភិបាលអូស្ត្រាលីមួយរូប បានចូលរួមក្នុងពិធីបុណ្យនេះ ហើយថា លោកស្រីមាន «មោទនភាពយ៉ាងខ្លាំង» ដែលបានចូលរួមជាមួយហគមន៍ជនវៀតណាម។

ក្នុងឱកាសឆ្នាំថ្មី លោកស្រីអគ្គទេសាភិបាល Sam Mostyn បានជូនពរសហគមន៍ជនវៀតណាមនៅអូស្ត្រាលីឲ្យទទួលបានជោគជ័យជាច្រើនក្នុងឆ្នាំថ្មី៕


top