ភ្នំ Fansipan បានចាត់ទុកដូចជាដំបូលនៃតំបន់ឥណ្ឌូចិន ដែលមានកម្ពស់ ៣១៤៣ ម៉ែត្រ។ ជំនះកំ ពូលភ្នំ Fansipan គឺជាបំណងប្រាថ្នារបស់ភ្ញៀវទេសចរណ៍ ដែលចូលចិត្តការស្វែងយល់។ នាសព្វថ្ងៃនេះ ដោយសារមានប្រព័ន្ធកន្ត្រក់កាប Fansipan Sapa ដ៏ទំនើប ភ្ញៀវទេសចរណ៍នឹងមានការស្វែងយល់យ៉ាងថ្មី នៅពេលជិះកម្សាន្តនិងគយគន់ពីខាងលើបណ្តាព្រៃធម្មជាតិ ជ្រលងពពក ក្នុងដំណើរការឡើងដល់កំពូលរបស់តំបន់ឥណ្ឌូចិន។
សាប៉ា (Sapa) (ខេត្តឡាវកាយ) ( Lao Cai) គឺជា “រដ្ឋធានី” ទេសចរណ៍នៃតំបន់ពាយ័ព្យ៖ មានឧទ្យានជាតិហ័ងលាន (Hoang Lien) ។ នៅទីនោះមានកំពូលភ្នំ Fansipan ខ្ពស់បំផុតនៅប្រទេសវៀតណាម ភ្នំតូចហ័ងលានសើន (Hoang Lien Son ) ដ៏មហិមាបំផុតនៅប្រទេសវៀតណាម ថែមទាំងព្រៃឈើធម្មជាតិធំបំផុតនៅប្រទេសវៀតណាម។ អ្វីៗ ទាំងនោះក៏ជម្រុញយើងខ្ញុំធ្វើដំណើរការឡើងកំពូលភ្នំ Fansipan