ព័ត៌មាន

ហ្វើវៀតណាមទទួលបានចំណាប់អារម្មណ៍ពីមិត្តភក្តិអាស៊ាន

វៀតណាមបានណែនាំអំពីលក្ខណៈវិសេសវិសាលនៃម្ហូបអាហារវៀតណាមដូចជាហ្វើសាច់គោ ណែមចៀនជាដើម ហើយទទួលបានការជួយជ្រោមជ្រែងយ៉ាងសកម្ម និងការលើកសរសើរជាច្រើនពីមិត្តភក្តិបណ្ដាប្រទេសជាសមាជិកអាស៊ាននៅមីយ៉ាន់ម៉ា។
  រូបថត៖ Le Minh Son  
 

កាលពីថ្ងៃទី ២៧ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបានធ្វើការណែនាំអំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាល រមណីយដ្ឋានល្បីឈ្មោះមួយចំនួន ក៏ដូចជាម្ហូបអាហារវៀតណាមដល់មិត្តភក្តិនៃបណ្ដាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំនៅម៉ាឡេស៊ី។ សកម្មភាពនេះត្រូវបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌជំនួបសំណេះសំណាលរបស់ភរិយា និងកម្មាភិបាលនារីនៃក្រសួងការបរទេសម៉ាឡេស៊ី និងស្ថាប័នតំណាបនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន (ALC) ប្រចាំនៅម៉ាឡេស៊ី រួមចំណែកពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពក្នុងប្លុក ក៏ដូចជាស្វែងយល់អំពី វប្បធម៌ចម្រុះ និងម្ហូបអាហារសម្បូរបែបរបស់វៀតណាម ជាពិសេសគឺម្ហូបអាហារល្បីឈ្មោះមួយចំនួនរបស់វៀតណាមនៅលើពិភពលោក។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុម ALC វៀតណាមបានណែនាំអំពីលក្ខណៈវិសេសវិសាលនៃម្ហូបអាហារវៀតណាមដូចជាហ្វើសាច់គោ ណែមចៀនជាដើម ហើយទទួលបានការជួយជ្រោមជ្រែងយ៉ាងសកម្ម និងការលើកសរសើរជាច្រើនពីមិត្តភក្តិបណ្ដាប្រទេសជាសមាជិកអាស៊ាននៅមីយ៉ាន់ម៉ា។ ជាពិសេស ម្ហូបហ្វើតែងតែទទួលបានចំណាប់អារម្មណ៍ពីមិត្តភក្តិអន្តរជាតិផងដែរ៕


top