ព័ត៌មាន

ហ្វីលីពីនប្រឆាំងជំទាស់ចិនដែលបង្កើតអ្វីដែលហៅថា “តំបន់ Xisha” និង “តំបន់ Nansha” នៅសមុទ្រខាងកើត

កាលពីថ្ងៃទី ២២ ខែមេសា ហ្វីលីពីនបានឡើងសម្លេងតាមផ្លូវការទូត ដោយប្រឆាំងជំទាស់ចំពោះការរំលោភច្បាប់អន្តរជាតិរបស់ចិននៅពេលដែលប្រទេសនេះបានបង្កើតនូវអ្វីដែលគេហៅថា “តំបន់ Xisha” និង “តំបន់ Nansha” នៅសមុទ្រខាងកើត។

ចិនបានកសាងហេដ្ឋារចនាសម្ព័ន្ធយោធាខុសច្បាប់ជាច្រើននៅលើថ្មប៉ះប្រះទឹក Chu Thap (Fiery Cross Reef)  (រូបថតៈ Reuters )


នៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនចុះផ្សាយថ្ងៃទី ២២ ខែមេសា  រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin Jr បានឲ្យដឹងថា នារសៀលថ្ងៃ ២២ ខែមេសា ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល បានទទួលកំណត់ទូតពីក្រសួងការបរទេសហ្វីលីពីន ដែលក្នុងនោះបានចោទប្រកាន់ចិនរំលោភលើច្បាប់អន្តរជាតិ ដោយផ្ជង់កាំភ្លើងរ៉ាដាតម្រង់ទៅលើនាវាកងទ័ពជើងទឹកហ្វីលីពីន ក្នុងលំហសមុទ្ររបស់ខ្លួន។ ម្យ៉ាងវិញទៀត ការដែលក្រសួងមហាផ្ទៃចិនបានចេញសេចក្តីប្រកាសអំពីអ្វីដែលហៅថា “តំបន់ Xisha” និង “តំបន់ Nansha” ក្រោមការគ្រប់គ្រងរបស់ “ទីក្រុង Shansha” រួមទាំង តំបន់ថ្មប៉ប្រះទឹក Scarborough និងតំបន់ថ្មប៉ប្រះទឹកផ្កាថ្ម  Fiery គឺជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព បូរណភាព ដែនដីរបស់ហ្វីលីពីន។

មុននេះ អតីតរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន លោក Albert del Rosario ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលនៃប្រទេសនេះ ធ្វើការប្រឆាំងជំទាស់នឹងអាកប្បកិរិយាយ៉ាងទទឹងទទែងរបស់ចិនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top