ព័ត៌មាន

ហ្វីលីពីនគាំទ្រគោលជំហររបស់អាមេរិកនៅសមុទ្រខាងកើត

មន្ត្រីការពារជាតិហ្វីលីពីនរូបនេះបានសម្តែងនូវការព្រួយបារម្ភអំពីការធ្វើសមយុទ្ធយោធារបស់ចិននៅសមុទ្រខាងកើតនិងបាននិយាយថា ប្រទេសខ្លួនក៏កំពុងជំរុញឱ្យបង្ហើយក្រមប្រតិបត្តិ។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lozenzana


បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានចេញសេចក្តីប្រកាសមួយ ស្តីពី “គោលជំហររបស់សហរដ្ឋអាមេរិកចំពោះរាល់ការទាមទារដែនសមុទ្រនៅសមុទ្រខាងកើត” ដោយច្រានចោលទាំងស្រុង រាល់ការទាមទារអធិបតេយ្យភាពរបស់ចិននៅក្នុងតំបន់សមុទ្រនេះ នាថ្ងៃទី ១៤ ខែកក្កដា រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lozenzana បានឲ្យដឹងថា ហ្វីលីពីន “យល់ព្រមទាំងស្រុងជាមួយនឹងគោលជំហររបស់សហគមន៍អន្តរជាតិដោយថា ត្រូវមានភាពប្រាកដប្រជានូវក្រមច្បាប់នៅក្នុងសមុទ្រខាងកើត”។ មន្ត្រីការពារជាតិហ្វីលីពីនរូបនេះបានសម្តែងនូវការព្រួយបារម្ភអំពី ការធ្វើសមយុទ្ធយោធារបស់ចិននៅសមុទ្រខាងកើតនិងបាននិយាយថា ប្រទេសខ្លួនក៏កំពុងជំរុញឱ្យបង្ហើយក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង នៅទីនោះ។ ចំណែកឯអតីតអ្នកការទូតហ្វីលីពីន លោក Del Rosario បាននិយាយថា ហ្វីលីពីនចាំបាច់ត្រូវនាំចេញនូវបញ្ហាដែលទាក់ទងទៅនឹងសាលក្រមរបស់តុលាការអាជ្ញាកណ្តាលឆ្នាំ ២០១៦ ក្នុងនោះត្រូវច្រានចោល “ ខ្សែប្រាំបួនកំណាត់” របស់ចិនទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ដើម្បីឆ្លៀតយកការគាំទ្រពហុភាគី។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Teuku Faizasyah បានចាត់ទុកថា ការគាំទ្រណាមួយទាំងអស់ ចំពោះផលប្រយោជន៍របស់ឥណ្ឌូនេស៊ីនៅក្នុងសមុទ្រ Natuna គឺសុទ្ធតែសមហេតុផលណាស់៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top