នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ គណៈលេខាធិការបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO បានបញ្ជាក់ថា ហូយអាន (Hoi An) ជាតំណាងបន្ទាប់របស់វៀតណាមដែលក្លាយជាសមាជិកជាផ្លូវការនៃបណ្តាញទីក្រុងច្នៃប្រឌិតសកលរបស់អង្គការ UNESCO...
បេតិកភណ្ឌវប្បធម៌ពិភពលោក ហូយអាន (Hoi An) - ទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ គណៈលេខាធិការបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO បានបញ្ជាក់ថា ហូយអាន (Hoi An) ជាតំណាងបន្ទាប់របស់វៀតណាមដែលក្លាយជាសមាជិកជាផ្លូវការនៃបណ្តាញទីក្រុងច្នៃប្រឌិតសកលរបស់អង្គការ UNESCO លើវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។ នេះជាកិត្តិយស និងមោទនភាពដ៏ធំធេងរបស់ប្រជាជននៃខេត្ត ក្វាងណាម (Quang Nam) និងវៀតណាមនិយាយរួម ជាពិសេសគឺប្រជានជនទីក្រុង ហូយអាន (Hoi An)។
សិប្បកម្ម និងសិល្បៈប្រជាប្រិយគឺជាភាពប្រៀបដ៏លេចធ្លោ និងជាវិស័យដែលទីក្រុង ហូយអាន (Hoi An) បានអភិរក្ស និងពង្រីកប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក។ បច្ចុប្បន្នទីក្រុងនេះមានភូមិរបរប្រពៃណីចំនួន ៥ ដែលមានមុខរបរសិប្បកម្មជិត ៥០មុខ ដែលកំពុងសកម្មភាពយ៉ាងសស្រាក់សស្រាំ ដូចជា៖ របរជាងឈើ របរធ្វើគ្រឿងស្មូន របរធ្វើចង្កៀងគោម របរត្បាញឬស្សីដូង របរកាត់ដេរសម្លៀកបំពាក់ ឆ្នៃគ្រឿងស្បែក... ក្នុងនោះ ០៣ ភូមិរបរ និង ០១មុខរបរ ប្រពៃណី ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌអរូបីថ្នាក់ជាតិ និង ០២ ភូមិរបរផ្សេងទៀត កំពុងរៀបចំសំណុំរឿងដើម្បីស្នើការទទួលស្គាល់។
ទីក្រុង ហូយអាន (Hoi An) ត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO ក្នុងវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម និងឯកសារវៀតណាម
ប្រព័ន្ធអេកូឡូស៊ីនៃភូមិរបរ សហគមន៍ភូមិរបរ និងទំនៀមទម្លាប់ សកម្មភាពប្រចាំថ្ងៃ និងជំនឿរបស់ប្រជាជនក្នុងស្រុកដែលមានតាំងពីយូរយារណាស់មកហើយ បានចូលរួមចំណែកក្នុងការបំផុសគំនិត បង្កើត និង និងចិញ្ចឹមភាពសម្បូរបែបនៃប្រភេទសិល្បៈប្រជាប្រិយពិសេសជាច្រើនដូចជា៖ ច្រៀង បាត្រាវ (ba trao) ហ ខ្វាន (ho khoan) កំណាព្យ ចម្រៀង សិល្បៈច្រៀងបូយ (boi) របាំប្រពៃណី សិល្បៈប្រជាប្រិយ ... ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដ និងរស់រវើកនូវលក្ខណៈសង្គម-វប្បធម៌នៃតំបន់ ហើយក្លាយជាផ្នែកសំខាន់មួយនៃជីវស្មារតី របស់ប្រជាជនហូយអាន (Hoi An)។ ក្នុងចំណោមនោះ សិល្បៈ ច្រៀង បាយចយ (bai choi) ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (ឆ្នាំ ២០១៧)។
បច្ចុប្បន្នទីក្រុង ហូយអាន (Hoi An) មាន៥ ភូមិរបរ ប្រពៃណីដែលមានជិត ៥០មុខរបរកំពុងសកម្មភាបយ៉ាងសស្រក់សស្រាំ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ប្រជាជនជាច្រើននៃទីក្រុង ហូយអាន (Hoi An) ចូលរួមក្នុងសកម្មភាពសិប្បកម្ម និងសិល្បៈប្រជាប្រិយជាផ្លូវការ ឬក្រៅផ្លូវការ រួមមានបណ្ដាក្រុម៖ ពលកម្មឯករាជ្យ និងផលិតកម្ម ធ្វើអាជីវកម្មសិប្បកម្ម ក្រុមសិល្បករ សិប្បករ និងបុគ្គលនៃសម្ព័ន្ធសមាគមវិជ្ជាជីវៈ គ្រប់គ្រងរោងជាងសិប្បកម្មច្នៃប្រឌិត ក្រុមដែលនៅមកទៀតគឺសហគ្រាស និងសហគ្រិនក្នុងវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។ បច្ចុប្បន្ន ទីក្រុងនេះមានសហគ្រាសខ្នាតតូចសរុបចំនួន ៦៥៨ និងគ្រួសារអាជីវកម្មចំនួន ១៧១០ ដែលប្រតិបត្តិការក្នុងវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។ តាមការប៉ាន់ស្មានថា មានពលករប្រហែល ៤០០០ នាក់ ដែលទទួលប្រាក់ចំណូលពីសិប្បកម្ម និងសិល្បៈប្រជាប្រិយជាមធ្យម ៣៥០០-៤០០០ ដុល្លារក្នុងមួយឆ្នាំ។
ទីក្រុង ហូយអាន (Hoi An) ក៏ជាតំបន់ដែលមានការទាក់ទាញ និងការបំផុសគំនិតខ្លាំងសម្រាប់អ្នកជំនាញ អ្នកច្នៃប្រឌិត និងសិល្បករ សិល្បការិនីក្នុងស្រុក និងបរទេសមករស់នៅ និងនិពន្ធជាមួយភាពចម្រុះនៃប្រភេទនិងវិស័យច្នៃប្រឌិត ក៏ដូចជាខ្លឹមសារជម្រៅ និងគំនិតច្នៃប្រឌិត ធ្វើឱ្យទីក្រុងជាទីស្រឡាញ់នេះក្លាយជាកន្លែងច្នៃប្រឌិតដ៏ទាក់ទាញមួយនៅក្នុងទូទាំងប្រទេស។
មានមុខរបរប្រពៃណីល្បីៗជាច្រើនដូចជា៖ មុខរបរជាងឈើ មុខរបរធ្វើគ្រឿងស្មូន មុខរបរធ្វើក្បាលម៉ុងសាយ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO គឺជាឱកាសអំណោយផលសម្រាប់ទីក្រុង ហូយអាន (Hoi An) ក្នុងការបង្កើតពាណិជ្ជសញ្ញារបស់ខ្លួន ផ្សព្វផ្សាយរូបភាពរបស់ខ្លួនលើគ្រប់វិស័យនៃវប្បធម៌ច្នៃប្រឌិត រួមចំណែកទាក់ទាញការវិនិយោគ និងផ្តោតលើកម្មវិធីអភិវឌ្ឍអប់រំ និងព្រឹត្តិការណ៍វប្បធម៌ ច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ទីក្រុង ហូយអាន (Hoi An) នឹងអាចពង្រីកទំនាក់ទំនង បង្កើនឱកាសសហប្រតិបត្តិការអន្តរជាតិ ចូលទៅជិត និងទទួលយកបទពិសោធន៍ បណ្ដាតម្លៃល្អៗពីអ្នកជំនាញអន្តរជាតិ អង្គការ UNESCO និងទីក្រុង ប្រទេសផ្សេងៗ ដើម្បីបត់បែនអនុវត្តចូលក្នុងគំរូអភិវឌ្ឍពិសេសដោយឡែករបស់ ទីក្រុង ហូយអាន (Hoi An) ។
ការអភិរក្សបានមុខរបរប្រពៃណីជាច្រើនមិនត្រឹមតែជួយទីក្រុង ហូយអាន (Hoi An) រក្សាតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបង្កើតការលើកទឹកចិត្តដល់ការច្នៃប្រឌិត និងការផ្តើមធុរកិច្ចរបស់ប្រជាជនទៀតផង។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ទីក្រុង ហូយអាន (Hoi An) - ទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO មិនត្រឹមតែជាកិត្តិនាមប៉ុណ្ណោះទេ ថែមទាំងជាគោលដៅខិតខំ អនុវត្តការប្តេជ្ញាចិត្ត និងនាំមកនូវគុណតម្លៃ និងអត្ថប្រយោជន៍ដល់សហគមន៍។ ក្រៅពីការបន្តសកម្មភាពអភិរក្ស និងលើកកម្ពស់វិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ ទីក្រុង ហូយអាន (Hoi An) នឹងត្រូវអនុវត្តគំនិតផ្តួចផ្តើមដែលបានប្តេជ្ញាចិត្ត ដូចជា៖ គម្រោងជាងឈើ គីមបុង (Kim Bong) - បំផុសប្រភពច្នៃប្រឌិត បណ្តុះទេពកោសល្យច្នៃប្រឌិតវ័យក្មេង ហូយអាន (Hoi An) ក្នុងលំហឌីជីថល និងគំនិតផ្តួចផ្តើមអន្តរជាតិដូចជា : សមោសរសិល្បៈប្រជាប្រិយអន្តរាជាតិ ពិធីបុណ្យចង្កៀងគោមអន្តរជាតិ ផ្ទះច្នៃប្រឌិត ហូយអាន (Hoi An) ។ ទន្ទឹមនឹងនោះ ទីក្រុងនឹងបង្កលក្ខខណ្ឌ និងជំរុញការអភិវឌ្ឍ ច្នៃប្រឌិតក្នុងវិស័យផ្សេងៗ ទៀត តភ្ជាប់ ដោះដូរ និងចែករំលែកបទពិសោធន៍ជាមួយសមាជិកផ្សេងទៀតក្នុង និងក្រៅបណ្តាញ បង្កើនសកម្មភាពបើកទូលាយបណ្តាញ...
ប្រជាជនទីក្រុង ហូយអាន (Hoi An) សប្បាយរីករាយ ទទួលដំណឹងដ៏ល្អអំពីការដែលបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតពិភពលោករបស់អង្គការ UNESCO ។ រូបថត៖ ឯកសារ
ការក្លាយជាសមាជិកផ្លូវការនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO មានសារៈសំខាន់សម្រាប់គោលដៅលើកកម្ពស់ឋានៈ និងបង្កើតរូបភាពថ្មី និងទាក់ទាញសម្រាប់ទីក្រុង ហូយអាន (Hoi An) ។ ទន្ទឹមនឹងនោះ ដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបណ្តាញ ទីក្រុង ហូយអាន (Hoi An) នឹងរៀបចំផែនការសកម្មភាព អនុវត្តគំនិតផ្តួចផ្តើម ក៏ដូចជាតភ្ជាប់គោលនយោបាយរបស់ទីក្រុង ដើម្បីជំរុញបណ្ដាវិស័យវប្បធម៌ច្នៃប្រឌិតដែលពាក់ព័ន្ធ។
ជាមួយនឹងការខិតខំប្រឹងប្រែង ច្នៃប្រឌិត និងវឌ្ឍនភាពដោយឥតឈប់ឈរ ពីទីក្រុងបេតិកភណ្ឌក្លាយជាទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO ទីក្រុង ហូយអាន (Hoi An) ជឿជាក់ថា នឹងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងក្លាយជាគោលដៅពិសេស ទាក់ទាញការយកចិត្តទុកដាក់របស់មហាជនក្នុងនិងក្រៅប្រទេស./.
បណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងដែលបានទទួលស្គាល់ភាពច្នៃប្រឌិត ដោយចាត់ទុកថា នេះជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
គិតត្រឹមខែតុលា ឆ្នាំ២០២២ បណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO មានទីក្រុងសមាជិកចំនួន ២៩៥ មកពី ៩០ ប្រទេស ក្នុងនោះមាន ៥៩ទីក្រុងក្នុងវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។