ព័ត៌មាន

ហុងគ្រីប្រគល់ជូនវៀតណាមនូវវ៉ាក់សាំងនិងសម្ភារៈវេជ្ជសាស្ត្រ

អំណោយជាវ៉ាក់សាំងនិងសម្ភារៈវេជ្ជសាស្ត្រដែលរដ្ឋាភិ បាលហុងគ្រីជូនវៀតណាមនឹងមកដល់ទីក្រុងហាណូយនៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា។
នាថ្ងៃទី ២១ ខែកញ្ញា នៅទីស្នាក់ការនៃក្រសួងការបរទេសនិងកិច្ចការសេដ្ឋកិច្ចក្រៅប្រទេសហុងគ្រីនៅទីក្រុង Budapest តំណាងរដ្ឋាភិបាល​ហុងគ្រី អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងកិច្ចការសេដ្ឋកិច្ចក្រៅប្រទេស លោក István Joó បានប្រគល់អំណោយជានិមិត្តរូបជូនឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Thi Bich Thao នូវវ៉ាក់សាំង AstraZeneca ចំនួន ១០០,០០០ ដូស និងឧបករណ៍ធ្វើតេស្តរហ័សអង់ទីករ ចំនួន ១០០,០០០ ឈុត របស់រដ្ឋាភិបាលហុងគ្រីជួយឧបត្ថម្ភវៀតណាមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។

ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Thi Bich Thao បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋាភិបាលនិងប្រជាជនហុងគ្រីដែលបានជួយឧបត្ថម្ភវៀតណាមទាន់ពេលវេលា។ អំណោយជាវ៉ាក់សាំងនិងសម្ភារៈវេជ្ជសាស្ត្រដែលរដ្ឋាភិបាលហុងគ្រីជូនវៀតណាមនឹងមក​ដល់ទីក្រុងហាណូយនៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា។

នៅថ្ងៃដដែលនោះ រដ្ឋាភិបាលហុងគ្រីបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្ទេរបន្តវ៉ាក់សាំង AstraZeneca ចំនួន ៤០០.០០០ ដូសដែលខ្លួនសល់ដល់វៀតណាមក្រោមយន្តការមិនរកប្រាក់ចំណេញ។ អាជ្ញាធរនៃប្រទេសទាំងពីរកំពុងបំពេញបែបបទពាក់ព័ន្ធជាបន្ទាន់ដើម្បី​បញ្ជូនវ៉ាក់សាំងនេះមកកាន់ប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ សំដៅបម្រើដល់ការងារចាក់វ៉ាក់សាំងបង្ការកូវីដ -១៩ នៅក្នុងប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top