ព័ត៌មាន

ហាណូយ​ស្ថិត​ក្នុងកំពូល​ទីក្រុង​ល្បីៗ​ ទាំង​២០ សម្រាប់​ភ្ញៀវ​ទេសចរ

Tripadvisor ដែលជាវេទិកាវាយតម្លៃលើការធ្វើដំណើរទូទាំងពិភពលោកដ៏ល្បីឈ្មោះ ទើបតែបានប្រកាសពីចំណាត់ថ្នាក់នៃពានរង្វាន់ “ទីមកដល់ល្អបំផុតដោយអ្នកដំណើរជ្រើសរើស” (Tripadvisor Travelers' Choice Awards) សម្រាប់ឆ្នាំ ២០២៣។

ហាណូយជាប់ចំណាត់ថ្នាក់ទី ១៧ ក្នុងបញ្ជីទីក្រុងពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ។ Tripadvisor បានឧទ្ទេសនាមទីក្រុងហាណូយជា “រដ្ឋធានីគួរឲ្យទាក់ទាញ” ជាមួយនឹងស្ថាបត្យកម្មបុរាណជាច្រើនដែលត្រូវបានអភិរក្ស រួមជាមួយនឹងការអភិវឌ្ឍន៍របស់សង្គមទំនើប។

មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២៣។ រូបថត៖ VNP

បេតិកភណ្ឌដូចជា ប្រាង្គតំកល់សពរបស់លោកប្រធានហូជីមិញ ពន្ធនាគារ Hoa Lo និងបឹងបួរ សួនច្បារ វត្តអារាម ។ល។ បង្កើនភាពទាក់ទាញរបស់ទីក្រុង។ ភ្ញៀវទេសចរអាចស្វែងយល់ទីក្រុងបានយ៉ាងងាយស្រួលតាមរយៈតាក់ស៊ីដែរ។

ទីក្រុងហាណូយក៏ត្រូវបានលើកឡើងនៅក្នុងប្រភេទ “ទីមកដល់មានម្ហូបអាហារល្អបំផុត” នៅលេខ ៣។ គោលដៅធ្វើម្ហូបដ៏ពេញនិយមនៅទីក្រុងហាណូយសម្រាប់អ្នកប្រើប្រាស់ Tripadvisor រួមមាននុំបញ្ចុកសាច់អាំង Huong Lien កាហ្វេ Giang ប្រហិត Thang Long និងហ្វឹ Ly Quoc Su។


top