ព័ត៌មាន

ហាណូយរៀបចំសន្និសិទសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍ឆ្នាំ២០១៧នាថ្ងៃទី២៥មិថុនា


ហាណូយរៀបចំសន្និសិទសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍ឆ្នាំ២០១៧នាថ្ងៃទី២៥មិថុនា 

ទីក្រុងហាណូយ​នឹងរៀបចំសន្និសីទ៖ ” ហាណូយ ២០១៧-កិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍” នាថ្ងៃទី២៥ ខែ​មិថុនា ឆ្នាំ២០១៧ ខាងមុខ។ តាម​គំរោងនឹ​ងមាន​តំណាងជាងមួយ​ពាន់នាក់ ជា​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ គ្រប់ក្រសួង​ ស្ថាប័ន​ អង្គការ និង​​វិនិយោគិនជាង៦០០នាក់ ​អាជីវករ​នៅ​ក្នុង និងក្រៅប្រទេស​អញ្ចើញ​ចូល​រួម​។ នេះជា​ឆ្នាំទីពីរ ​ដែលទីក្រុងហាណូយ រៀបចំ​​ព្រឹត្តិការណ៍នេះ តាមនោះបន្តអះអា​ង​ថា៖ ទីក្រុង​ហាណូយបា​ន និងកំពុ​​ង​ឈានទៅ​មុខក្នុងការ​អនុវត្ត តាមបណ្ជាណែនាំរប​ស់រដ្ឋាភិបាល  ស្ដីអំពីការ​កសាង​បរិយាកាស​វិនិយោគ​ តាមទិសបើកទូលាយតម្លា​ភាព សមស្របជាមួយដំណើកា​រ​ធ្វើសមាហរណកម្មអ​ន្តរជាតិ ​សម​ស្របជា​មួយលក្ខណះ​ជាក់​ស្ដែង​របស់​ទីក្រុង។ ​នៅសន្និសីទ​លើកនេះ ​ទីក្រុងក៏នឹង​ជូនដំណឹង​អំពីលទ្ធផល​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​សង្គមកិច្ច​​រដ្ឋធានី ក្នុងឆ្នាំ២០១៦ និងត្រីមាស​ទី២ឆ្នាំ​២០១៧ ​ឧទ្ទេសនា​មអំពីបញ្ជីរាយនាមគំរោង​ការណ៍​វិនិយោគ ដំណាក់​កាល ២០១៧-២០២០ …លៗ៕​

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​


top