ជាមួយគោលបំណងនាំយកភាពថ្មីសម្រាប់ភ្ញៀវអតិថិជន ម្ចាស់ហាង Robotcafe នៅលើផ្លូវឡាកទ្រុង (Lac Trung) ក្រុងហាណូយ បានច្នៃមនុស្យយន្តធ្វើជាបុគ្គលិករត់តុសម្រេចជោគជ័យ។ ហាងកាហ្វេ Robotcafe មិនត្រឹមតែជាបរិយាកាសពិសាភេសជ្ជៈដ៏ពិសេស នៅទាំងជាទីកន្លែងបំផុសគំនិត សម្រាប់យុវជនវៀតណាម សកម្មចូលរួមវិស័យច្នៃប្រឌិតបច្ចេកវិទ្យា។
“បុគ្គលិករត់តុ” នេះ បានដាក់ឈ្មោះថា Mortar មានកម្ពស់១,៣ម៉ែត្រ ទម្ងន់២០គីឡូក្រាម។ សម្បកខាងក្រៅរបស់មនុស្សយន្ត បានច្នៃអំពីជ័រ composite ប្រើអាគុយហើយអាចដំណើរការក្នុងអំឡុង១៥ម៉ោង។ Mortar ទទួលរាប់រងភាគច្រើនការងាររបស់បុគ្គលិករត់តុ នាំយកភេសជ្ជៈទៅដល់ដៃភ្ញៀវ ហើយនៅចេះអញ្ជើញភ្ញៀវយកភេសជ្ជៈទៀតផង។
ក្នុងដំណើរការបម្រើភ្ញៀវ មនុស្សយន្តនឹងចល័តតាមស្នាមគូសនៅលើឥដ្ឋ ដែលមានភ្ជាប់អង្គញាណលោហធាតុ។ បរិយាកាសហាងកាហ្វេបានតុបតែងប្រៀបដូចជាយានអវកាសមួយ ជាមួយបង្អួចមានបិទទៅដោយរូបថតចក្រវាល។ ភ្ញៀវអង្គុយពិសាកាហ្វេនឹងមានអារម្មណ៍ដូចកំពុងធ្វើដំណើរក្នុងលំហអវកាសដ៏ធំឥតព្រំដែន។