ពិធីបុណ្យនៅបូជនីយដ្ឋានសាយ (Sai) ប្រារព្ធឡើងនៅជើងភ្នំថឹកយៀវ (That Dieu) ក្នុងឃុំ ធឹឡឹម (Thu Lam) រដ្ឋធានី ហាណូយ (ពីមុនជាឃុំធុយឡឹម (Thuy Lam) ស្រុក ដុងអាញ (Dong Anh))។ រូបថត៖ កុងដាត/ VNP
ពិធីបុណ្យនៅបូជនីយដ្ឋានសាយ (Sai) ប្រារព្ធឡើងនៅជើងភ្នំថឹកយៀវ (That Dieu) ក្នុងឃុំ ធឹឡឹម (Thu Lam) រដ្ឋធានី ហាណូយ (ពីមុនជាឃុំធុយឡឹម (Thuy Lam) ស្រុក ដុងអាញ (Dong Anh))។ រូបថត៖ កុងដាត/ VNP
ចាប់ពីព្រឹកព្រលឹម ផ្លូវនានាក្នុងភូមិ នៅក្នុងឃុំធឹឡឹម (Thu Lam) មានភាពអ៊ូអរជាមួយនឹងសំឡេងស្គរ និងគង និងទង់ បុណ្យបក់រវិចៗ។ ប្រជាជន និងក្រុមក្បួនដង្ហែបានប្រមូលផ្តុំគ្នា នៅក្នុងបរិវេណបូជនីយដ្ឋាន សាយ (Sai) ដើម្បីរៀបចំពិធីសំខាន់ៗ ។ ពិធីបុណ្យបូជនីយដ្ឋាន សាយ (Sai) ផ្សារភ្ជាប់ជាមួយនឹងការគោរពបូជារបស់ ឌឹកហ្វឺនធៀនត្រឹនវូ (Duc Huyen Thien Tran Vu) - ជាអាទិទេពមួយអង្គ ដែលបានជួយគាំពារស្តេច អាន យឿង វឿង (An Dương Vương) ( ២៥៧ - ២០៨ មុនគ.ស) ក្នុងរឿងព្រេងនៃការសាងសង់កំពែងកូឡ័រ (Co Loa)។
ក្រុមក្បួនដង្ហែ ដែលមានទង់ ឆ័ត្ររួត ឃ្មោះ និងស្គរលាតសន្ធឹងពីអារាម ធុយឡុយង (Thuy Loi) ទៅកាន់បូជនីយដ្ឋានខាងលើ និងបូជនីយដ្ឋានសាយ (Sai)
បង្កើតបរិយាកាសពិធីបុណ្យដ៏ឧឡារិក និងរស់រវើក។ រូបថត៖ កុងដាត / VNP
ក្រុមស្គរបើកពិធីបុណ្យ និងបង្កើតចង្វាក់រស់រវើកសម្រាប់ក្រុមក្បួនដង្ហែរ។ រូបថត៖កុងដាត / VNP
ចំណុចលេចធ្លោមួយ នៃពិធីបុណ្យនេះ គឺក្រុមក្បួនដង្ហែ "ស្តេចក្លែងក្លាយ"។ ព្រឹទ្ធាចារ្យមានកេរ្តិ៍ឈ្មោះ ក្នុងភូមិ ត្រូវបានជ្រើស រើសឱ្យដើរតួអង្គជាស្ដេច និងមន្ត្រីរាជការ ដែលគ្រងសម្លៀកបំពាក់ប្រពៃណីខ្ពង់ខ្ពស់។ តាមប្រពៃណី ក្រុមក្បួនដង្ហែរួមមាន គ្រែស្នែងរបស់ស្តេច គ្រែស្នែងរបស់ស្តេចត្រាញ់ និងមន្ត្រីរាជការសំខាន់ទាំងបួនរូបក្នុងរាជវាំង។
ការបោះគ្រៃស្នែងយ៉ាងពុះកញ្ជោល ក្នុងពិធីក្បួនដង្ហែរ "ស្តេចក្លែងក្លាយ" នៅបូជនិយដ្ឋានសាយ (Sai)។ រូបថត៖ កុងដាត / VNP
ពិធីដង្ហែ"ស្តេចក្លែងក្លាយ" គឺជាព្រឹត្តិការណ៍វប្បធម៌សហគមន៍មួយ ដែលអ្នកស្រុក និងភ្ញៀវទេសចរទាំងអស់ សម្របខ្លួនក្នុងបរិយាកាសដ៏ពិសិដ្ឋ។ រូបថត៖
កុងដាត/ VNP
នៅក្នុងក្រុមក្បួនដង្ហែ "ស្តេចក្លែងក្លាយ" - អ្នកដែលបានប្រជាជនក្នុងភូមិ ជ្រើសរើសអង្គុយលើគ្រៃស្នែង នៅក្រោមឆ័ត្ររួត អមដំណើរដោយតន្ត្រីករ ក្រុមរាំ និងមន្ត្រីរាជការ។ ក្បួនដង្ហែដើរឆ្លងកាត់ផ្លូវនានាក្នុងភូមិ ដោយសម្លៀកបំពាក់ស្រស់ស្អាត និងសម្លេងតន្ត្រីដ៏រស់រវើក ដែលទាក់ទាញប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ដំណើរក្បួនដង្ហែ ឈប់នៅដុងចូវ (Dong Chau) ជាកន្លែងដែល "ស្តេច" ចុះពីគ្រៃស្នែង ហើយឡើង ហ្គោវុង (Go Vong) ដើម្បីយាងបួងសួង ញហ្វឺនធៀន (Duc Thanh Huyen Thien) នៅបូជនីយដ្ឋាន សាយ (Sai) ។
ព្រឹទ្ធាចារ្យមានកេរ្តិ៍ឈ្មោះ ក្នុងភូមិ ត្រូវបានជ្រើសរើសឱ្យដើរតួអង្គជាស្ដេច និងមន្ត្រីរាជការ
ដែលគ្រងសម្លៀកបំពាក់ប្រពៃណីខ្ពង់ខ្ពស់។ រូបថត៖ កុងដាត/ VNP
ក្រុមក្បួនដង្ហែគ្រៃស្នែង និងរត់ដែលបង្កើតបរិយាកាសរស់រវើក។ រូបថត៖ កុងដាត/ VNP
ទន្ទឹមនឹងពិធីការរបស់ស្ដេច គ្រៃស្នែងរបស់ស្តេចត្រាញ់ បានបន្តដំណើរទៅកាន់បូជនិយដ្ឋានខាងលើ ដើម្បីធ្វើពិធីការប្រពៃណី ដូចជា ការសាកល្បងដាវ និងកាប់បីដងទៅលើថ្ម ដែលជាពិធីមានអត្ថន័យនិមិត្តរូបយ៉ាងជ្រាលជ្រៅក្នុងជំនឿប្រជាប្រិយ មុនពេលយាងចូលកាន់បូជនិយដ្ឋាន សាយ (Sai) ដើម្បីគោរពបូជាវិញ្ញាណក្ខណ្ធរបស់ កាវសើនដាយវឿង (Cao Son Dai Vuong)។ បន្ទាប់ពីបញ្ចប់ពិធីការ "ស្ដេច" បានយាងត្រឡប់មកកាន់បូជនីយដ្ឋានរបស់ភូមិ ហើយគង់លើបល្ល័ង្ក ក្រោមសម្លេងហ៊ោកញ្ជ្រៀវអបអរសាទររបស់អ្នកភូមិ។
ក្បួនដង្ហែបានឆ្លងកាត់តំបន់ដែលមានប្រជាជនរស់នៅច្រើនកុះករ ដោយមាន ប្រជាជនសម្រុកគ្នា
ដើម្បីទទួលគ្រឿងសំណែន។ រូបថត៖ កុងដាត/ VNP
ក្រុមតន្ត្រីក្នុងពិធីបុណ្យ បានអមដំណើរក្បួនដង្ហែ ។ រូបថត៖ កុងដាត/ VNP
មិនត្រឹមតែជាការក្បួនដង្ហែរគ្រៃស្នែងប៉ុណ្ណោះទេ ពិធីបុណ្យនេះក៏ជាឱកាសមួយ សម្រាប់សហគមន៍ក្នុងការចូលរួមក្នុងរាល់ដំណាក់កាលនៃការត្រៀមរៀបចំ ចាប់ពីការជ្រើសរើសសម្លៀកបំពាក់ និងការរៀបចំពិធីការ រហូតដល់ការរៀបចំក្បួនដង្ហែរ។ ការរៀបចំទាំងនេះ បានជួយឱ្យពិធីបុណ្យនេះ ត្រូវបានថែរក្សា និងបន្តពីជំនាន់មួយទៅជំនាន់មួយ ដែលបង្កើតជីវិតរឹងមាំនៃបេតិកភណ្ឌវប្បធម៌ក្នុងជីវិតបច្ចុប្បន្ន៕
នៅពេលដែល "ស្តេចក្លែងក្លាយ" កំពុងចែកគ្រឿងសំណែនដល់ប្រជាជន។ រូបថត៖ កុងដាត/ VNP
លុយសំណាងត្រូវបានគេគប់ជុំវិញ ក្រោមសំឡេងអបអរសាទរ។ រូបថត៖ កុងដាត/ VNP
នៅក្នុងពិធីក្បួនដង្ហែរ ដើរក្រោយស្តេច និងស្តេចត្រាញ់ ដែលជាមន្ត្រីរាជការរូបម្នក្នុងចំណោមមន្ត្រីរាជការសំខាន់ទាំងបួនរូប
ដែលអង្គុយលើអង្រឹង ។ ពួកគេអង្គុយលើអង្រឹង ដែលទាហានដង្ហែក្នុងដំណើរក្បួនដង្ហែ។
រូបថត៖ ៖ កុងដាត/ VNP
នៅក្នុងពិធីបុណ្យនៅ បូជនីយដ្ឋានសាយ (Sai) ប្រព័ន្ធមន្ត្រីរាជការដើរតួនាទីយ៉ាងសំខាន់ ដោយបង្កើតពិធីការមួយ ដែលស្រដៀងនឹងពិធីការនៃរាជរាំង ខ្នាតតូចនៅក្នុងភូមិឋាន។
មន្ត្រីរាជការ រួមជាមួយស្តេច និងស្តេចក្រាញ់ និងបង្កើតពិធីបុណ្យមួយ ដោយធានានូវភាពឧឡារិក។
រូបថត៖ កុងដាត/ VNP
ពិធីបុណ្យន បូជនីយដ្ឋានសាយ (Sai) ត្រូវបានប្រារព្ធឡើង ដោយបំណងប្រាថ្នាសម្រាប់ឆ្នាំថ្មីដ៏រុងរឿង ភព្វសំណាង និងសុភមង្គល។ ក្នុងនាមជាសកម្មភាពសាសនានៅដើមនិទាឃរដូវ
ពិធីបុណ្យនេះគឺដូចជា "សារមន្ទីររស់" ដែលឆ្លុះបញ្ចាំងពីជីវិតវប្បធម៌
និងស្មារតីដ៏សម្បូរបែបរបស់ប្រជាជន។ រូបថត៖ កុងដាត/ VNP
ការរៀបចំទាំងនេះ បានជួយឱ្យពិធីបុណ្យនេះ ត្រូវបានថែរក្សា និងបន្តពីជំនាន់មួយទៅជំនាន់មួយ ដែលបង្កើតជីវិតរឹងមាំនៃបេតិកភណ្ឌវប្បធម៌ក្នុងជីវិតបច្ចុប្បន្ន៕
អត្ថបទ និងរូបថត៖ កុងដាត/ VNP