ជាមួយចំណង់ចំណូលចិត្តអក្សរក្បាច់ “ស្មេរអក្សរ” យុវវ័យ បានស្នងបន្តកេរមរតកពីដូនតា ពាក់ខ្សែងបត់ពីលើក្បាល ពាក់អាវថែ នាំយកស្នាមគំនូសដ៏ស្អាតនៃតួអក្សរទីប្រជុំជន និងរួមចំណែកថែរក្សាប្រពៃណីជូនអក្សរ នៃជនជាតិវៀតណាម នាថ្ងៃនិទាឃរដូវ។
ក្លឹបអក្សរក្បាច់លក្ខណៈវៀតណាម សព្វថ្ងៃប្រជុំបានសមាជិកជាង៣០នាក់។ ដើម្បីទទួលនិទាឃរដូវឆ្នាំរកានព្វស័ក២០១៧ ក្លឹបបានរៀបចំតាំងពិព័រណ៍អក្សរក្បាច់វៀតណាម ក្រោមប្រធានបទ “លក្ខណៈវៀតណាម - ស្នាមគំនួសនៃតួអក្សរវៀតណាម - ព្រលឹងជាតិវៀតណាម” បានតាំងបង្ហាញជាង៨០ស្នាដៃពិសេស ផ្ញើចែកជូនមហាជន និងភ្ញៀវទេសចរណ៍ចូលចិត្តស្រឡាញ់សិល្បៈសរសេរអក្សរស្អាតរបស់ជនជាតិវៀតណាម។
|
ជាអ្នកបង្កើតក្លឹបអក្សរក្បាច់លក្ខណៈវៀតណាម នៅទីក្រុងហូជីមិញ កន្លងទៅមុននេះ១០ឆ្នាំ “ស្មេរអក្សរ” យុវជនវ័យក្មេង ង្វៀនហ៊ីវទិន (Nguyen Hieu Tin) កើតឆ្នាំ១៩៨០ (ប្រធានផ្នែក វៀតណាមវិទ្យា - មហាវិទ្យាល័យ តូងឌឹកថាំង (Ton Duc Thang)) ជាអ្នកបង្កើតគោលគំនិតឲ្យសកម្មភាព “ស្មេរអក្សរនៅទីប្រជុំជន” ជូនអក្សរនាថ្ងៃនិទាឃរដូវ ចាប់ពីឆ្នាំ២០០៦មក។ ង្វៀនហ៊ីវទិន (Nguyen Hieu Tin) សន្មតពីតម្លៃដ៏ពិសេសនៃអក្សរក្បាច់វៀតណាម ក្រោយចក្ខុវិស័យវប្បធម៌វិទ្យា។ ហ៊ីវទិន (Hieu Tin) បានអះអាងថា តាមការសិក្សាស្រាវជ្រាវ និងស្វែងយល់របស់ខ្លួន “ជនជាតិវៀតណាម ជាជនជាតិដំបូងបង្អស់ ដែលកាន់ជក់សរសេរអក្សរឡាទិន (Latinh)”។ ម្យ៉ាងវិញ ទោះបីមានការរួមប្រាស្រ័យនៃខឿនវប្បធម៌ជាច្រើន អក្សរក្បាច់វៀតណាមនៅតែបង្ហាញច្បាស់នូវលក្ខណៈពិសេសដោយឡែក នៃវប្បធម៌វៀតណាម ពីព្រោះ ”ស្នាមគំនូសកោង” សម្រាប់បែងចែកភាពខុសគ្នា នឹងលក្ខន្តិកកំណត់តាមរយៈសរសេរ របស់មនុស្សនៅលោកខាងលិច និងសក្តិលេខនៃអក្សរហាន ដែលមានតែស្នាមគំនូស “គូសចុះក្រោម” “គូសទទឹង” និង”គំនូសបែបផ្លែសន្ទូច”។