ក្បួនដង្ហែទង់ជាតិដ៏ឧឡារិក ក្នុងពិធីដង្ហែក្បូនទ័ពទូកលើដងទន្លេលុកដូវ (Luc Dau)។ រូបថត៖ វៀតគឿង / VNP
ក្រុមទូកតុបតែងដោយទង់ជាតិ និងផ្កា ក្បួនដង្ហែលើទន្លេ។ រូបថត៖ វៀតគឿង / VNP
ប្រជាជនគ្រប់គ្នាស្រែកតាមចង្វាក់ស្គរ បង្កើតឡើងវិញនូវភាពក្លាហានខណៈពេលចេញទៅប្រយុទ្ធ។ រូបថត៖ វៀតគឿង / VNP
ផ្នែកទី ២ ប្រធានបទ "វីរភាពទន្លេលុកដូវ (Luc Dau)"ប្រធានបទនេះរំឭកដល់យុទ្ធនាការចម្បាំងរបស់ទ័ពជើងទឹកដ៏ល្បីល្បាញ លើដងទន្លេលុកដូវ (Luc Dau) និងជ័យជម្នះដ៏ត្រចះត្រចង់ក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ព Yuanmeng ។ ការជួបប្រសព្វគ្នារវាងក្បួនទូកនៅចំវេទិកា ដែលរួមផ្សំជាមួយនឹងសម្លេងស្គរយ៉ាងគគ្រឹកគគ្រេង បានបង្កើតនូវបរិយាកាសតានតឹង តែពោរពេញដោយភាពក្លាហាននៃសមរភូមិ។
ផ្នែកទី ៣ ប្រធានបទ "បទចម្រៀងជ័យជំនះ" មានអត្ថន័យលើកតម្កើងគុណូបការៈដ៏ធំធេងរបស់មេទ័ព ត្រឹន ក្វឹកទួន (Tran Quoc Tuan) ដែលត្រូវបានលើកតម្កើងជាស្ថាបនិកនៃកងទ័ពជើងទឹកវៀតណាម។ ការសម្ដែងបានបញ្ចប់ ដោយបរិយាកាសរីករាយនៃថ្ងៃជ័យជំនះ ដែលបានធ្វើឱ្យរស់ឡើងវិញនូវសមិទ្ធផលយោធាដ៏ត្រចះត្រចង់ អង់អាចក្លាហាន ជំរុញស្មារតីកសាង និងការពារមាតុភូមិក្នុងសម័យកាលថ្មី។
ទូកឆ្លងកាត់វេទិកា ក្នុងពិធីដ៏ឧឡារិកនៃពិធី។ រូបថត៖ ៖ វៀតគឿង / VNP
ស្ត្រីម្នាក់នៅលើទូកបង្ហាញពីសេចក្តីរីករាយនៃជ័យជំនះ ។ រូបថត៖ វៀតគឿង / VNP
បរិយាកាសរីករាយ នៅពេលដែលទូកចូលចត។ រូបថត៖ វៀតគឿង / VNP
ដើម្បីធានាបាននូវភាពថ្លៃថ្នូរ និងភាពត្រឹមត្រូវតាមប្រវត្តិសាស្ត្រ ការងារត្រៀមរៀបចំសម្រាប់ពិធីដង្ហែក្បូនទ័ពទូកលើដងទន្លេលុកដូវ (Luc Dau) ត្រូវបានវិនិយោគយ៉ាងហ្មត់ចត់។ ចាប់តាំងពីឆ្នាំ២០០៦ មក ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានដឹកនាំឱ្យរៀបចំពិធីនេះក្នុងទ្រង់ទ្រាយធំ ដោយបានអនុវត្តតាមឯកសារបុរាណ និងទិន្នន័យស្រាវជ្រាវពីស្ថានភាពជាក់ស្តែង ដើម្បីកសាងសាច់រឿង។ ក្បួនដង្ហែទូកមានជាង ៥០គ្រឿង ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតដោយទង់, ផ្កា, គោម និងបដាដ៏ភ្លឺចែងចាំង ក្បួនទូកសំខាន់ពីរ ដែលមានស្លាកសញ្ញា ថាញ់ឡុង (Thanh Long) - និង បាច់ហ៊ូ (Bach Ho)។ អ្នករៀនគុនចំនួន ៤០០នាក់ នៃក្រុមក្បាច់គុន ញ៉ឹតណាម (Nhat Nam) និងកងកិត្តិយសចំនួន ១០០នាក់ មកពីសង្កាត់ ត្រឹន ហ៊ឹងដាវ (Tran Hung Dao) បានចូលរួមក្នុងការសម្ដែងក្បាច់គុន និងពិធីយោធា។
ក្រុមទូកចម្រុះពណ៌ ធ្វើដំណើរលើទន្លេលូកដូវ (Luc Dau)។
ទូកចម្បាំងត្រូវបានតុបតែងដោយទង់ជាតិ និងផ្កាយ៉ាងឧឡារិក និងលេចធ្លោ។
មនុស្សម្នាអុជធូប បួងសួង រំលឹក និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ ត្រឹន ហ៊ុងដាវ (Tran Hung Dao)។
ឈរនៅលើទំនប់ទន្លេ ទស្សនានូវការសម្ដែងនេះ ប្រជាជន និងភ្ញៀវទេសចរជាច្រើន បានសម្តែងនូវអារម្មណ៍រំភើប។ អតីតយុទ្ធជនដែលបានចូលរួមក្នុងពិធីបុណ្យបានចែករំលែកថា ពេលទស្សនាការសម្ដែងអំពីការត្រួតពល និងការហ្វឹកហាត់ក្បាច់គុន ពួកគេមានអារម្មណ៍ដូចបានមើលឃើញឡើងវិញនូវរូបភាពដ៏អង់អាចក្លាហានរបស់កងទ័ព និងប្រជាជនក្នុងរាជវង្សត្រឹន (Tran) ដែលជំរុញស្មារតីស្នេហាជាតិ និង ការពារជាតិក្នុងពេលបច្ចុប្បន្ន។
ពិធីដង្ហែក្បូនទ័ពទូកលើដងទន្លេលុកដូវ (Luc Dau) មិនត្រឹមតែជាការរំលឹកដល់អតីតកាលដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដាស់តឿនពីស្មារតីសាមគ្គីភាព ភាពអង់អាចក្លាហាន និងភាពច្នៃប្រឌិត ក្នុងយុទ្ធសាស្ត្រយោធា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់មេបញ្ជាការ ត្រឹន ហ៊ឹងដាវ (Tran Hung Dao)។ ពិធីបុណ្យនេះបានរួមចំណែកបញ្ជាក់ពីសារៈសំខាន់នៃវប្បធម៌ប្រពៃណីក្នុងការបង្កើតគំនិតការពារ និងកសាងប្រទេសជាតិគ្រប់សម័យកាល៕
ស្មារតីដុងអា (Dong A) គឺជានិមិត្តរូបនៃស្មារតីប្រយុទ្ធដ៏អង់អាចក្លាហាន និងមោះមុតរបស់ប្រជាជាតិសម័យរាជវង្សត្រឹន (Tran) (១២២៥ - ១៤០០) ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឈ្លានពាន Yuanmeng បីលើក ។
អត្ថបទ និង រូបថត៖ វៀតកឿង / VNP |