ប្រពន្ធជនជាតិបារាំងមួយគូ បានវិលត្រឡប់មកប្រទេសវៀតណាមវិញ ដោយនាំមកនូវសកម្មភាពសាមញ្ញៗ ប៉ុន្តែពោរពេញទៅដោយអត្ថន័យ ដើម្បីគាំទ្រដល់កុមារមានស្ថានភាពលំបាក។
ផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រទេសវៀតណាម ដោយក្តីស្រលាញ់ក្នុងគ្រួសារ និងការយោគយល់ចិត្តគ្នាយ៉ាងជ្រាលជ្រៅ ប្តីប្រពន្ធជនជាតិបារាំងមួយគូ បានវិលត្រឡប់មកប្រទេសវៀតណាមវិញ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយនាំមកនូវសកម្មភាពសាមញ្ញៗ ប៉ុន្តែពោរពេញទៅដោយអត្ថន័យ ដើម្បីគាំទ្រដល់កុមារមានស្ថានភាពលំបាក។
ប្តីប្រពន្ធលោក BiTrou និងលោកស្រី Grollier (ជនជាតិបារាំង) ចែករំលែកក្តីស្រលាញ់ តាមរយៈសកម្មភាពស្ម័គ្រចិត្តជួយកុមារក្រីក្រនៅប្រទេសវៀតណាម។ រូបថត៖ ថាញ់យ៉ាង / VNP
អស់រយៈពេលជាង ១០ ឆ្នាំកន្លងផុតទៅ លោក BiTrou និងលោកស្រី Grollier បានវិលត្រឡប់មកប្រទេសវៀតណាមច្រើនលើក ធ្វើសកម្មភាពសប្បុរសធម៌ដោយសម្ងំ សម្រាប់កុមារដែលមានស្ថានភាពលំបាក។ ដំណើរការទាំងនេះ មិនត្រឹមតែជាការប្រគល់ជូនសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេស និងប្រជាជនវៀតណាមផង។
លោក និងលោកស្រី BiTrou - Grollier រំភើបចិត្តយ៉ាងខ្លាំងក្លាយ នៅពេលមើលឃើញកូនសិស្សរាំ និងច្រៀង ដើម្បីបង្ហាញពីក្តីស្រឡាញ់ចំពោះមាតុភូមិរបស់ពួកគេ។
រូបថត៖ ថាញ់យ៉ាង / VNP
សិស្សានុសិស្សមានការរំភើបជាខ្លាំង ចំពោះកាដូដ៏គួរឱ្យស្រលាញ់ដែលលោក និងលោកស្រី BiTrou-
Grollier ជ្រើសរើស និងទិញនៅប្រទេសវៀតណាម។ រូបថត៖ ថាញ់យ៉ាង / VNP
នៅខែមេសានេះ លោក BiTrou និងលោកស្រី Grollier បានទៅទស្សនាសាលាបឋមសិក្សា លិញណាំ (Linh Nam) (រដ្ឋធានីហាណូយ) ដោយនាំយកកង់ សិក្ខូបករណ៍ និងប្រដាប់ក្មេងលេង ដើម្បីប្រគល់ជូនសិស្សានុសិស្ស។ នៅក្នុងកណ្តាលទីធ្លាសាលា ភ្ញៀវពិសេសទាំងពីរនាក់នេះ មានការរំជួលចិត្តយ៉ាងខ្លាំង ចំពោះស្នាមញញឹមដ៏បរិសុទ្ធ និងភាពគួរសមរបស់កុមារ។ ជាសាលានៅជាយក្រុងមួយ ដែលមានសិស្សនុសស្សិជាង ២០០០នាក់ រួមទាំងសិស្សនុសិស្សជាង ៣០ នាក់ មកពីគ្រួសារ ដែលមានស្ថានភាពលំបាក ជាកន្លែងឈប់សម្រាកដ៏មានអត្ថន័យមួយក្នុងដំណើរចែករំលែករបស់ពួកគេ។
លោក BiTrou បាននិយាយថា “នេះជាលើកដំបូងដែលខ្ញុំ បានទៅទស្សនាសាលារៀនមួយក្នុងរដ្ឋធានី។ មុននោះ ខ្ញុំរួមដំណើរជាមួយកុមារ នៅតំបន់ជនបទនៃប្រទេសវៀតណាមជាច្រើនឆ្នាំ។ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនោះ គឺការឧស្សាហ៍ព្យាយាម ភាពស្មោះត្រង់ និងស្មារតីសិក្សារបស់សិស្សនុសិស្ស។
ចំពោះលោកស្រី Grollier រាល់ពេលដែលវិលត្រឡប់មកប្រទេសវៀតណាមម្តងៗ នៅទាំងមានអត្ថន័យពិសេសជាង។ កើតក្នុងគ្រួសារមួយ ដែលមានឪពុកជាប្រជាជនហាណូយម្នាក់ លោកស្រីរូបនេះ តែងតែចាត់ទុកប្រទេសវៀតណាមជាស្រុកកំណើតទីពីររបស់គាត់។ មនោសញ្ចេតនានោះ កាន់តែស៊ីជម្រៅថែមទៀត នៅពេលដែលគាត់ និងប្តីរបស់គាត់ បានសម្រេចចិត្តទទួលចិញ្ចឹមកុមារីជនជាតិវៀតណាមពីរនាក់៖ Amandine កើតក្នុងឆ្នាំ១៩៩៨ និង Jade ក្នុងឆ្នាំ២០០៦។
ប្តីប្រពន្ធលោក BiTrou កំពុងប្រគល់កង់ដល់កុមារក្រីក្រ
នៅសាលាបឋមសិក្សាលីញណាម (Linh Nam) ។ រូបថត៖ ថាញ់យ៉ាង / VNP
អំណោយដ៏មានអត្ថន័យ ដែលលោក និងលោកស្រី BiTrou - Grollier ត្រូវបានប្រកល់ជូនសិស្ស ។ រូបថត៖ ថាញ់យ៉ាង
/ VNP
ក្តីសុភមង្គលរបស់លោក និងលោកស្រី BiTrou - Grollier ក្នុងថ្ងៃប្រគល់អំណោយដល់សិស្សក្រីក្រ ដែលជំនះការលំបាក។ រូបថត៖ ថាញ់យ៉ាង / VNP
នៅពេលដែលកូនៗរបស់ពួកគេធំដឹងក្ដី ប្តីប្រព័ន្ធលោក BiTrou ចង់ឱ្យកូនៗ យល់កាន់តែច្បាស់អំពីឫសគល់របស់ពួកគេ ព្រមទាំងចិញ្ចឹមស្មារតីចែករំលែកជាមួយសហគមន៍។ ដូច្នោះហើយ នៅឆ្នាំ ២០១៤ លោកស្រី Grollier បានបង្កើតសមាគម "Les Etoiles d’Hanoi" (ផ្កាយនៃរដ្ឋធានីហាណូយ) ដោយប្រមូលផ្តុំមិត្តភក្តិអន្តរជាតិ ដែលជាអ្នកស្រឡាញ់ប្រទេសវៀតណាមឱ្យចូលរួមក្នុងសកម្មភាពគាំទ្រកុមារ។
តាមរយៈសមាគម ពួកគេឆ្ពោះទៅបណ្ដាសាលារៀន ដែលមានសិស្សក្រីក្រ ដោយសង្ឃឹមថា នឹងជួយប្អូនៗឱ្យមានឱកាសសិក្សាកាន់តែប្រសើរជាង។ ក្រៅពីការផ្តល់អំណោយ សកម្មភាពទាំងនេះក៏រួមចំណែកតំណភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ជំរុញការយល់ដឹង និងមិត្តភាពវៀតណាម - បារាំង។
លោក និងលោកស្រី BiTrou - Grollier បានថតរូបអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សា លីញណាម (Linh Nam) រដ្ឋធានី ហាណូយ។
រូបថត៖ ថាញ់យ៉ាង / VNP
លោក និងលោកស្រី BiTrou - Grollier បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សា លីញណាម (Linh
Nam) រដ្ឋធានី ហាណូយ។ រូបថត៖ ថាញ់យ៉ាង / VNP
ទោះបីជាជីវិតរស់នៅដោយមមាញឹកយ៉ាងណា លោក BiTrou និងលោកស្រី Grollier នៅតែរក្សាទម្លាប់វិលត្រឡប់ទៅប្រទេសវៀតណាមជារៀងរាល់ឆ្នាំ។ ពេលដែលកូនៗរបស់ពួកគេជាប់រវល់ជាមួយការរៀនសូត្រ ពួកគេទាំងពីរនាក់នៅតែរួមដំណើរជាមួយគ្នា។ ដើម្បីមានថវិកាសម្រាប់សកម្មភាពសប្បុរសធម៌ ពួកគេរៀបចំព្រឹត្តិការណ៍រៃអង្គាសប្រាក់នៅប្រទេសបារាំងម្តង ឬពីរដងក្នុងមួយឆ្នាំ ដោយទទួលបានការគាំទ្រពីមិត្តភក្តិ និងសហគមន៍។
នៅសាលាបឋមសិក្សា លិញណាម (Linh Nam) ក្រៅពីការផ្តល់អំណោយ លោក BiTrou និងលោកស្រី Grollier ក៏បានចូលរួមក្នុងពិធីគោរពទង់ជាតិ ស្តាប់សិស្សានុសិស្សច្រៀងបទចម្រៀងជាតិ និងស្វែងយល់ពីស្មារតីមោទនភាព ក៏ដូចជាវិន័យរបស់សិស្សានុសិស្ស។ ពួកគាត់ក៏បានចូលទៅក្នុងថ្នាក់រៀនជជែកកំសាន្ត និងស្វែងយល់ពីជីវភាព ក៏ដូចជាបំណងប្រាថ្នារបស់កុមារ តាមរយៈនោះ ដើម្បីមានការគាំទ្រសមស្របជាង។ លោកស្រី Grollier បានចែករំលែកថា៖ «សម្រាប់នាងខ្ញុំ រង្វាន់ដ៏ធំបំផុតគឺស្នាមញញឹមរបស់កុមារ។ នោះក៏ជាកម្លាំងចលករ ដែលធ្វើឱ្យនាងខ្ញុំបន្តផ្សារភ្ជាប់ជាមួយប្រទេសវៀតណាម និងរក្សាសកម្មភាពសប្បុរសធម៌តទៅក្នុងអនាគត»។
លោក និងលោកស្រី BiTrou-Grollier កំពុងជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី 2A4។ រូបថត៖ ថាញ់យ៉ាង / VNP
ភាពស្និទ្ធស្នាលរបស់លោក និងលោកស្រី BiTrou - Grollier ជាមួយកូនសិស្ស នៃសាលាបឋមសិក្សា លីញណាម (Linh
Nam) រដ្ឋធានី ហាណូយ។ រូបថត៖ ថាញ់យ៉ាង / VNP
នៅពេលត្រឡប់ទៅប្រទេសបារាំងវិញ ប្តីប្រពន្ធលោក BiTrou មិនត្រឹមតែនាំយកនូវអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឆន្ទៈក្នុងការបន្តផ្សព្វផ្សាយនូវតម្លៃដ៏ល្អទាំងនេះផងដែរ។ រយៈពេលកន្លងទៅ សកម្មភាពសាមញ្ញតែរឹងមាំរបស់ពួកគាត់ បានក្លាយជា «ស្ពានមេត្រីនៃក្តីស្រឡាញ់» ដែលរួមចំណែកតំណភ្ជាប់ទំនាក់ទំនងមនុស្ស និងចិញ្ចឹមក្តីសង្ឃឹមសម្រាប់កុមារ ដែលជួបការលំបាកនៅក្នុងប្រទេសវៀតណាម៕
អត្ថបទ៖ ប៊ីច វ៉ឹន - រូបថត៖ ថាញ់យ៉ាង / VNP