ព័ត៌មាន

ស្នាដៃឆ្នើមចំនួន ៣៤ ឈ្នះពានរង្វាន់ក្នុងការប្រកួត “រីករាយវៀតណាម - Happy Vietnam ឆ្នាំ២០២៤”

នេះជាឆ្នាំទី ២ ដែលការប្រកួតត្រូវបានរៀបចំឡើងតាមទម្រង់អនឡាញ់នៅលើ គេហទំព័រផ្សព្វផ្សាយរូបភាពវៀតណាមនៅអាស័យដ្ឋាន៖ https://vietnam.vn។

នាយប់ថ្ងៃទី ១១ ខែ ធ្នូ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយសម្របសម្រួលជាមួយសមាគមសិល្បៈករថតរូបវៀតណាម បានរៀបចំពិធីបើកការតាំង ពិព័រណ៌ និងប្រគល់ពានរង្វាន់សម្រាប់ការប្រកួតរូបថត និងវីដេអូក្រោមប្រធានបទ “រីករាយវៀតណាម - Happy Vietnam ឆ្នាំ ២០២៤"។

ស្នាដៃឆ្នើមចំនួន ៣៤ ឈ្នះពានរង្វាន់ក្នុងការប្រកួត “រីករាយវៀតណាម - Happy Vietnam ឆ្នាំ២០២៤” - ảnh 1ការប្រគល់រង្វាន់ដល់ស្នាដៃរូបថតនិងវីដេអូឆ្នើមនៃការប្រកួត។ (រូបថត៖ VOV5/Le Phuong)

នេះជាឆ្នាំទី ២ ដែលការប្រកួតត្រូវបានរៀបចំឡើងតាមទម្រង់អនឡាញ់នៅលើ គេហទំព័រផ្សព្វផ្សាយរូបភាព វៀតណាមនៅអាស័យដ្ឋាន៖ https://vietnam.vn។ ក្រោយ រយៈពេល ៧ ខែ នៃការបំផុស (ចាប់ពីថ្ងៃទី ២០ ខែមីនាដល់ថ្ងៃទី ១៥ ខែតុលា) គណៈ កម្មការរៀបចំបានទទួលរូបថតនិងវីដេអូចូលរួមចំនួន ១០.៣០០។ ក្នុងនោះមានអ្នកនិពន្ធបរទេសជិត៦០០នាក់ និងអ្នកនិពន្ធវៀតណាមនៅបរទេសប្រមាណ២៧០នាក់ បានផ្ញើរស្នាដៃមកចូលរួម។ ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ទូរគមនាគមន៍ លោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា៖
“ស្នាដៃជាង១ម៉ឺន គឺជារឿងរ៉ាវជាង១ម៉ឺនអំពីប្រទេសវៀតណាមប្រកបដោយ សន្តិភាព ភាពស្រស់បំព្រង និងសេចក្ដីសប្បាយរីករាយ ដែលអ្នកនិពន្ធបានបង្ហាញ តាមរយៈរូបថត និងវីដេអូ ពីតំបន់ព្រៃភ្នំដល់តំបន់ទីក្រុង ពីដីគោកដល់កោះសមុទ្រ ពីអ្វីៗដ៏ ជិតស្និតរហូតដល់ពេលវេលាវីរភាពរបស់ប្រជាជាតិ។ អ្នកនិពន្ធមានទស្សនៈផ្សេងគ្នា សម្បូរបែប រស់រវើក ជិតស្និទ្ធនឹងជីវិតពិត ដែលឆ្លុះបញ្ចាំងយ៉ាងសម្បូរបែបនូវនិយម ន័យសុភមង្គលរបស់ខ្លួន។ ថ្វីត្បិតតែភាពយន្តខ្លីណាស់ ហើយរូបថតត្រូវបានថតដោយ ទូរស័ព្ទក៏ដោយ ប៉ុន្តែអ្នកនិពន្ធនៅតែអាចនិទានរឿងរ៉ាវដ៏រស់រវើកអំពីជីវិតជុំវិញខ្លួន។ បច្ចេកវិទ្យាឌីជីថលបានជួយមនុស្សយើងកត់ត្រា រក្សាទុក និងចែករំលែកគ្រាដ៏រីករាយ ដែលយើងឆ្លងកាត់។ ការប្រកួតរូបថត និងវីដេអូ "រីករាយវៀតណាម" បានផ្ញើសារដ៏ ខ្លាំងក្លាថា៖ យើងម្នាក់ៗអាចរកឃើញ និងរក្សាទុកពេលវេលាដែលបង្កើតឡើងជីវិត របស់យើង”។
នៅក្នុងពិធីនេះ គណៈកម្មការរៀបចំបានប្រគល់រង្វាន់ដល់ស្នាដៃល្អបំផុតចំនួន ៣៤ នៅក្នុងប្រភេទចំនួន ២ គឺ រូបថត និងវីដេអូ៕

top