ព័ត៌មាន

ស្ថាប័នពាណិជ្ជកម្មនិងអភិវឌ្ឍន៍អាមេរិកត្រៀមជាស្រេចជួយវៀតណាមសាងសងទីក្រុងឆ្លាត


ស្ថាប័នពាណិជ្ជកម្មនិងអភិវឌ្ឍន៍អាមេរិកត្រៀមជាស្រេចជួយវៀតណាមសាងសងទីក្រុងឆ្លាត
 

នារសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ ក្នុងជំនួបជាមួយលោក David Ross នាយកជាតិវៀតណាមនៃស្ថាប័នពាណិជ្ជកម្មនិងអភិវឌ្ឍន៍អាមេរិក (USTDA) ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុង​ហូ​ជី​មិញ​ អនុប្រធានគណៈកម្មាធិ​ការប្រជាជនទីក្រុងហូជីមិញ លោក Tran Vinh Tuyen បានស្នើឲ្យ USTDA ចូលរួមមតិទៅក្នុងគម្រោងការមេកសាងទីក្រុងហូជីមិញឲ្យក្លាយទៅជាទីក្រុងឆ្លាត។ រីឯ លោក David Ross បានឲ្យដឹងថា USTDA ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភនិងបញ្ចូនជំនាញការអាមេរិកមកទីក្រុងហូជីមិញធ្វើការវាយតម្លៃ​និងកសាងផែនការសាងសងទី​ក្រុងឆ្លាតសម្រាប់ទីក្រុងហូជីមិញ។ លោករូបនេះបានស្នើឲ្យទីក្រុង​ហូ​ជី​មិញ​រៀបចំនូវផែនការជាក់ស្តែងសម្រាប់វិស័យអាទិភាពដែលចាំបាច់ក្នុងការសាងសងទីក្រុងឆ្លាត ដើម្បីភាគីទាំងពីរអាចអនុវត្តសកម្មភាពជាក់ស្តែងនាពេលខាងមុខ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


top