ព័ត៌មាន

ស្ថាប័នកិច្ចការផ្ទៃក្នុងពង្រីកតួនាទីស្នូលក្នុងការកសាងនិងការពារមាតុភូមិ

ថ្លែងនៅកិច្ចប្រជុំ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យត្រូវធានា ការដឹកនាំជាដាច់ខាត គ្រប់ជ្រុងជ្រោយរបស់បក្ស ចំពោះស្ថាប័នកិច្ចការផ្ទៃក្នុងនិយាយរួម ហើយរក្សារឹងមាំនិងបង្កើនការដឹកនាំជាដាច់ខាត់ ដោយផ្ទាល់លើគ្រប់វិស័យរបស់ បក្សចំពោះកងកម្លាំងប្រដាប់អាវុធនិយាយដោយឡែក។

លោកអគ្គលេខាបក្ស Nguyen Phu Trong ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VNA)


នៅថ្ងៃទី១៥ ខែកញ្ញា កិច្ចប្រជុំទូទាំងប្រទេសបណ្ដាស្ថាប័នកិច្ចការផ្ទៃក្នុងអំពី ការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយតភ្ជាប់បណ្ដាញផ្សាយផ្ទាល់ចំនួន១៣៨កន្លែង នៅតាមខេត្ត ក្រុងក្រោម ឱវាទមជ្ឈឹម; យោធភូមិភាគ ប្រភេទទ័ព ផ្នែកទ័ព បញ្ជាការដ្ឋាននិងអង្គភាពសមមូល នានា ចំណុះក្រសួងការពារប្រទេស។ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញចូលរួមនិងដឹកនាំកិច្ចប្រជុំ។ ក៏អញ្ជើញចូលរួមកិច្ច ប្រជុំនេះដែរ មានវត្តមានប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលលោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue។

ថ្លែងនៅកិច្ចប្រជុំ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យត្រូវធានា ការដឹកនាំជាដាច់ខាត គ្រប់ជ្រុងជ្រោយរបស់បក្ស ចំពោះស្ថាប័នកិច្ចការផ្ទៃក្នុងនិយាយរួម ហើយរក្សារឹងមាំនិងបង្កើនការដឹកនាំជាដាច់ខាត់ដោយផ្ទាល់លើគ្រប់វិស័យរបស់ បក្សចំពោះ កងកម្លាំងប្រដាប់អាវុធនិយាយដោយឡែក។ នេះគឺជាកត្តាដ៏សំខាន់ដែល ធានាការសម្រេចប្រកបដោយជោគជ័យនូវគ្រប់ភារកិច្ចទាំងអស់ដែលបានប្រគល់ជូន។ ជាពិសេស លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ស្ថាប័នកិច្ច ការផ្ទៃក្នុងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវទិសដៅនយោបាយ ស្មោះត្រង់ជាដាច់ខាត ចំពោះមាតុភូមិ ប្រជាជន បក្ស រដ្ឋ និងរបបដោយយកការការពារមាតុភូមិ ការពារ ប្រជាជន ការពារបក្ស រដ្ឋ និងរបបការពារយុត្តិធម៌ សិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ ធ្វើជាគោលដៅចម្បងដើម្បីអនុវត្តន៍។ ទន្ទឹមនឹងនោះ ត្រូវផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយ ប្រជាជន ជ្រួតជ្រាបឲ្យបានជ្រាលជ្រៅនូវទស្សនៈ “ប្រជាជនជារឹស” នៅទាំងក្នុងការត្រិះរិះ និងការធ្វើសកម្មភាព ជានិច្ចកាលកំណត់ថា ប្រជាជនគឺជាមជ្ឈភាពជាកម្មវត្ថុនៃបុព្វហេតុផ្លាស់ប្ដូរថ្មី កសាងនិងការពារមាតុភូមិ ព្រមទាំងយកជីវភាពសុខសាន្ត ត្រាណ សុភមង្គលរបស់ប្រជាជន ធ្វើជាគោលដៅខិតខំប្រឹងប្រែង ជាប្រភពកម្លាំង ចលកររបស់ខ្លួនផងដែរ។

ក្រៅពីនោះ ក្នុងកិច្ចការផ្ទៃក្នុង ត្រូវតែគួបផ្សំឲ្យបានស្អិតរមួតរវាងការបង្ការការពារ យ៉ាងសកម្មជាមួយការវាយប្រហារដោយម្ចាស់ការ; ការពារមាតុភូមិពីឆ្ងាយ រកឃើញ និងចាត់ការដោយទាន់ពេលវេលាចំពោះគ្រប់ឧបាយកលនិងអំពើរំលោភបំពានទៅលើសន្តិសុខជាតិទាំងអស់ ព្រមទាំងដោះស្រាយយ៉ាងម៉ឺងម៉ាត់ ប្ដូរផ្ដាច់ គ្មានតំបន់ហាមឃាត់គ្មានករណីលើកលែងចំពោះអំពើល្មើសនឹងច្បាប់អំពើអាក្រក់ឬអំពើពុករលួយនោះឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top