ព័ត៌មាន

ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងត្រីមាសទីមួយមានការរីកចម្រើនលើវិស័យជាច្រើន

នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមីនា ឆ្នាំ ២០២២។
  នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)  

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានរាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមីនា និងរយៈពេល ៣ខែដើមឆ្នាំ២០២២ រួមទាំងការអនុវត្តកម្មវិធីស្តីពីការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ យោងតាមរបាយការណ៍ ស្ថានភាពសេដ្ឋកិច្ច សង្គមក្នុងត្រីមាសទីមួយមានភាពរីកចម្រើនក្នុងវិស័យភាគច្រើន ក្នុងនោះ មានវិស័យមួយចំនួនសម្រេចបាននូវកំណើនលឿនបំផុត គិតចាប់ពីឆ្នាំ ២០២០ ដល់ពេលនេះ ដោយខិតជិតដល់អត្រាកំណើនមុនផ្ទុះជំងឺរាតត្បាត។ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីមួយបានកើនឡើង ៥,០៣% ខ្ពស់ជាងអត្រាកំណើនក្នុងឆ្នាំ ២០២១ (៤,៧២%)។

ទន្ទឹមជាមួយគ្នានោះ កម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចកំពុងបានពង្រីកយ៉ាងខ្លាំងក្លា បង្កើតសន្ទុះសម្រាប់កំណើនក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច។ យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វៀតណាមនឹងសម្រេចបាននូវអត្រាកំណើនខ្ពស់បំផុតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយនឹង ៦,៥% ជាពុំខាន។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា៖ “សូមស្នើឲ្យជំនះលើកំហិតដែលមិនទាន់បានដោះស្រាយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២។ យើងត្រូវឆ្លើយតបយ៉ាងបត់បែននិងមានប្រសិទ្ធភាពចំពោះបញ្ហាថ្មីៗ ដែលអាចកើតឡើង។ ហើយបន្តដោះស្រាយបញ្ហាដែលនៅសេសសល់។ ទន្ទឹមនឹងនេះ តាមដានស្ថានការណ៍ឱ្យបានដិតដល់ ដើម្បីក្តាប់ជាប់ស្ថានភាពត្រូវបានព្យាករណ៍ដោយផ្អែកលើមូលដ្ឋាននោះ យើងមានភារកិច្ច ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិង សមស្របបំផុត”៕


top