ព័ត៌មាន

ស្ថានភាពនៅតំបន់មជ្ឈឹមបូព៌ាកាន់តែតានតឹង


 អ៊ីរ៉ង់បានបង្ហាញនូវកំទេចកំទីយន្តហោះអាមេរិក
 

 ស្ថានភាពតានរឹងរវាងអាមេរិក និង អ៊ីរ៉ង់ កាន់តែកើនឡើង បន្ទាប់​ពីប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់យន្តហោះអាមេរិកគ្មានមនុស្សបើករបស់អាមេរិកកាលពីថ្ងៃទី ២០ ខែមិថុនា ដោយសាររំ​លោភ​លើដែ​នអាកាស។ ខណៈដែលអ៊ីរ៉ង់បានអះអាងថា នឹងការពារទឹកដីចំពោះរាល់ការវាយប្រហារ ហើយ​អាមេរិក​ក៏បានប្រមានថា ប្រទេសខ្លួនបានលុបចោល យុទ្ធនាការវាយប្រហារតាមជើងអាកាស លើ​គោល​ដៅអ៊ី​រ៉ង់។ ប្រទេស​ជាច្រើនបានឡើងសម្លេងសម្តែងការព្រួយបារម្ភហើយបានអំពាវនាវដល់ភាគីនានាអត់ធ្មត់។ នាថ្ងៃទី ២២ ខែមិ​ថុនា អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephane Dujarric បាន​និយាយ​ថា​សារលិខិតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលផ្ញើទៅកាន់ភាគីទាក់ទិននានា គឺប​ញ្ចៀស​​រាល់សកម្មភាពដែលអាចបង្កើនភាពតានតឹង។ ថ្នាក់ដឹកនាំ បណ្ដាប្រទេសអឺរ៉ុប ក៏បានអំពាវនាវ​ឲ្យភាគី​ទាំងពីរ​​បញ្ជៀសការប្រឈមមុខដាក់គ្នា​ផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top