ព័ត៌មាន

ស្ថានភាពជំវិញបដិវត្តន៍នយោបាយនៅប្រទេសស៊ូដង់


 ប្រធានាធិបតីស៊ូដង់លោក Omar Al Bashir 
 

 នាថ្ងៃ​ទី១២ ខែមេសា ឆ្នាំ​២០១៩ រដ្ឋមន្រ្តីក្រសួងការពារជាតិស៊ូដង់ លោក Awad Ibn Auf បាន​ប្រកាស​លាលែង​ពី​ដំណែង​ប្រមុខក្រុមប្រឹក្សាយោធាអន្តរកាលររបស់ប្រទេសនេះ។

សកម្មភាព​នេះបានប្រព្រឹត្តទៅក្នងរយៈពេល ១ ថ្ងៃបន្ទាប់ពីប្រធានាធិបតី Omar Al Bashir ត្រូវបាន​ទម្លាក់​ពីតំ​ណែង។​ លោក Auf បានឲ្យដឹងថាឧត្តមសេនីយ៍ទោ Abdel Fattah Abdelrahman Burhan នឹងក្លាយ​ជាថ្នាក់​ដឹក​នាំថ្មីនៃ​ក្រុមប្រឹក្សាយោធាអន្តរកាលនេះ។ ក្នុ​ងថ្ងៃដដែលនេះ ប្រធាន​គណៈកម្មាធិ​ការនយោបាយ​នៃក្រុម​ប្រឹក្សា​​យោធាអន្តរកាលស៊ូដង់ លោក Omar Zeinalabdin បានឲ្យដឹងថាប្រធានាធិបតី Omar Al Bashir នឹងមិន​ត្រូវ​បាន​បញ្ជូនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទេ ដរាប​ណាក្រុមប្រឹក្សានេះ​នៅតែកាន់​អំណាច​នៅ​ប្រទេស​​ស៊ូដង់។​ លោកក៏បានសង្កត់ធ្ងន់ថាមានលទ្ធភាពដែលលោក Omar Al ​Bashir អាចត្រូវ​បាន​កាត់​ទោស​នៅ​ក្នុង​ប្រទេស។ មុននេះតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោក Omar Al Bashir ពីបទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាមដែលបណ្តាលឲ្យមនុស្សប្រមាណ​ ៣00.000 នាក់ត្រូវបានស្លាប់នៅក្នុងជម្លោះ នៅតំបន់ ​DARFUR​ ខាងលិចប្រទេសស៊ូដង់នាឆ្នាំ ​២០០៣ ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top