ព័ត៌មាន

ស្ថានភាពជំងឺរាតត្បាតសកល Covid-19 នៅលើពិភពលោក

គិតត្រឹមម៉ោង៨ និង១៥នាទី ព្រឹកថ្ងៃទី១០ ខែកក្តដា ឆ្នាំ​២០២០ (ម៉ោងនៅវៀតណាម) ពិភពលោក​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ Covid-19 ចំនួន ៤.១០០.៧២៦ នាក់ និង២៨០.៤៣១ នាក់ស្លាប់។
 
យោង​តាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ និង ១៥ នាទី ព្រឹកថ្ងៃទី ១០ ខែ​កក្តដា​ (ម៉ោងនៅវៀតណាម) ពិភពលោករកឃើញករណីឆ្លងជំងឺ Covid-19 ចំនួន ៤.១០០.៧២៦ នាក់ និង២៨០.​៤៣១​ នាក់ស្លាប់។ ករណីជាសះស្បើយមានចំនួន១.៤៤១.៤៧៤ នាក់។ ជំងឺរាតត្បាត Covid-19 បានរីករាល​ដាល​ដល់​ ប្រទេសនិងដែនដីចំនួន ២១២។
 
សហរដ្ឋអាមេរិក​គឺជាចំណុចកណ្ដាលនៃជំងឺរាតត្បាតនៅលើពិភពលោក ពោលគឺមានករណីឆ្លងជំងឺ Covid-19 ចំនួន ១.៣៤៧.​៣០ នាក់ ដែលក្នុងនោះមាន ៨០.០៣៤ នាក់ស្លាប់។  បន្ទាប់ពីសហរដ្ឋអាមេរិក គឺអេល្ប៉ាញ ដែល​មាន​ករណី​ឆ្លងជំងឺចំនួន ២៦២.៧៨៣ នាក់ និង ២៦.៤៧៨ នាក់ស្លាប់។  អ៊ីតាលីមានករណីឆ្លងជំងឺចំនួន ២១៨.២៦៨ នាក់ និង ៣០.៣៩៥ នាក់ស្លាប់។ អង់គ្លេសមានករណីឆ្លងជំងឺចំនួន ២១៥.២៦០ នាក់ និងមាន ៣១.៥៨៧ នាក់ស្លាប់។ រុស្ស៊ីមានករណីឆ្លងជំងឺចំនួន ១៩៨.៦៧៦ នាក់ និង ១.៨២៧ នាក់ស្លាប់៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top