ព័ត៌មាន

ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមនាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ

រូបថត៖ ក្រសួងសុខាភិបាល
 

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បណ្តាមូលដ្ឋាននិងកម្លាំងទាំងអស់ដែលបានបំពេញភារកិច្ចបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាតក្នុងអំឡុងពេលទទួលអំណរឆ្នាំថ្មី។

យោងតាមព័ត៌មានរបស់គណៈ កម្មាធិការជាតិ ដឹកនាំការបង្ការ និងទប់ស្ដាត់ជំងឺរាត ត្បាតកូវីដ ១៩ បានឲ្យដឹងថា៖ គិតត្រឹមម៉ោង ៦ ថ្ងៃទី ១៤ ខែកុម្ភៈ វៀតណាមបានកត់ត្រា ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១.២៩៧ នាក់។ ជាក់ស្ដែងគិតត្រឹមម៉ោង ១៨ ថ្ងៃទី ១៣ ខែកុម្ភៈ ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ វៀត ណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ។ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាង គណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្ដាត់ជំងឺរាតត្បាតកូវីដ ១៩ ជាមួយទីក្រុងហូជីមិញ ទីក្រុងហាណូយ ខេត្ត Hai Duong និងខេត្ត Quang Ninh កាលពីរសៀលថ្ងៃទី ១៣ ខែកុម្ភៈ នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បណ្តាមូលដ្ឋាន និងកម្លាំងទាំងអស់ដែលបានបំពេញភារកិច្ចបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងអំឡុងពេលទទួលអំណរឆ្នាំថ្មី។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “មូលដ្ឋាននានាបានអនុវត្តយ៉ាងតឹងរឹងនូវតម្រូវការជំនាញរបស់ក្រសួងសុខាភិបាល។ រហូតមកដល់ពេលនេះយើងបានថែរក្សាបុណ្យតេត​ យ៉ាងសប្បាយរីយរាយជូនប្រជាជនក្នុងស្ថានភាពថ្មីផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top