ព័ត៌មាន

ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម


សកម្មភាពធ្វើចត្តាឡីស័ក (រូបថត៖ VNA)
 

ព្រឹត្តិប័ត្រព័ត៌មាននាវេលាម៉ោង៦ ព្រឹក ថ្ងៃទី ៩ខែវិច្ឆិកា របស់គណៈ កម្មាធិការជាតិទទួលបន្ទុកការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានឲ្យដឹងថាវៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ។ ពោលគឺវៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍រយៈពេល ៦៧ ថ្ងៃជាប់ៗគ្នា។ វៀតណាមបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.០៧០ នាក់ក្នុងចំណោមអ្នកជំងឺចំនួន ១ ២១៣ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៣៥ នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top