ព័ត៌មាន

ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុង Da Nang និង Quang Nam ត្រូវបានគ្រប់គ្រង

នារសៀលថ្ងៃទី ២០ សីហានៅទីស្តីការរដ្ឋាភិបាល លោកឧបនា យករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានអញ្ជើាញធ្វើជាអធិបតីនៃកិច្ចប្រជុំអនុវត្តវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ក្នុងដំណាក់កាលបច្ចុប្បន្ន។

ក្រសួងសុខាភិបាលបានឲ្យដឹងថា រហូតមកដល់ពេលនេះ ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុង Da Nang និង Quang Nam ត្រូវបានគ្រប់គ្រង


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីស្តីទីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា រហូតមកដល់ពេលនេះ ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុង Da Nang និង Quang Nam ត្រូវបានគ្រប់គ្រងយ៉ាងល្អ ហើយករណីឆ្លងជំងឺកំពុងថយចុះជាបណ្តើរៗ។  ថ្វីត្បិតដូច្នេះក៏ដោយ តាមការព្យាករ ណ៍គឺអាចមានករណីឆ្លងថ្មីដែលនៅរាយប៉ាយក្នុងសហគមន៍ដែរ តាមនោះ Da Nang និង Quang Nam គួរតែបន្តផ្តោតលើការតាមដាននិងស្វែងរកករណីឆ្លងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំ តំណាងក្រសួងសុខាភិបាលបានលើកឡើងថា ក្នុងបរិបទដែលជំងឺកូវីដ ១៩ កំពុងឆ្លងរាលដាលយ៉ាងស្មុគស្មាញនៅក្នុងប្រទេសជាច្រើននោះ បញ្ហាស្រាវជ្រាវនិងការផលិតវ៉ាក់សាំង មិនត្រឹមតែទទួលបានការចាប់អារម្មណ៍របស់មនុស្សគ្រប់រូបប៉ុណ្ណោះទេ ថែមទាំងមានការចូលរួមយ៉ាងសកម្មរបស់អង្គការនានានិងប្រទេសជាច្រើនទូទាំងពិភពលោកទៀតផង។ បច្ចុប្បន្ននេះ វៀតណាមមានក្រុមហ៊ុនផលិតចំនួន ៤ ដែលកំពុងស្រាវជ្រាវវ៉ាក់សាំងបង្ការកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top