ព័ត៌មាន

ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី៩ ធ្នូ ឆ្នាំ២០២១

រូបថត៖ VOV


នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ៨ ធ្នូ ដល់ម៉ោង ១៦ ថ្ងៃទី ៩ ធ្នូ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៥ ៣១១ នាក់ នៅតាមខេត្តក្រុងចំនួន ៦១ នៅក្នុងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១៤ ៥៦៨ នាក់ និងករណីស្លាប់ចំនួន ២៥៦ នាក់។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១ ៣៦៧ ៤៣៣ នាក់ ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top