ព័ត៌មាន

ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៩ កុម្ភៈ នៅវៀតណាម

.

 

សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VNA)

នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ៨ កុម្ភៈដល់ម៉ោង ១៦ ថ្ងៃទី ៩ កុម្ភៈ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ២៣ ៩៥៣ នាក់ នៅតាមខេត្តក្រុងចំនួន ៦២ នៅទូទាំងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីស្លាប់ចំនួន ៩៣ នាក់។ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានព្យាបាលជាសះស្បើយជូនអ្នកជំងឺចំនួន ២ ១៩៦ ៦០២ នាក់ផងដែរ។ នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងសរុបចំនួន ១៨៣ ៧២៩ ៤៦៦ ដូសជូនប្រជាជនហើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top