ព័ត៌មាន

ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៣១ តុលា នៅវៀតណាម

នាថ្ងៃទី ៣១ តុលា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី ៣០ តុលា ដល់ម៉ោង ១៨ ថ្ងៃទី ៣១ តុលា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៥៥១៩ នាក់ ។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១៩៩៨ នាក់ និងមានករណីស្លាប់ចំនួន ៥៣ នាក់។

ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩២១១២២ នាក់ ជាប់ចំណាត់ថ្នាក់ទី ៤០ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៣ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top