ព័ត៌មាន

ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១២ ខែកញ្ញានៅវៀតណាម

សកម្មភាពចាក់វ៉ាក់សាំងការពារកូវីដ ១៩ (រូបថត៖ TTXVN)
 

នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ១១ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ១២ ខែកញ្ញា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១១ ៤៧៨ នាក់ ក្នុងនោះមានករណីនាំចូលចំនួន ៩ នាក់ និង ករណីឆ្លងជំងឺចំនួន ១១៤៦៩ នាក់ទៀតបានឆ្លងក្នុងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១១ ១១៦ នាក់ និងមានករណីស្លាប់ចំនួន ២៦១ នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top