ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកទើបនឹងរួមសហការជាមួយមជ្ឈមណ្ឌល ពាណិជ្ជកម្មអន្តរជាតិនិងអគារ Ronald Reagan រៀបចំការតាំងពិព័រណ៍ស្ថានទូត អន្តរជាតិរដូវរងារ (Winternational Embassy Showcase) លើកទី ៦។
នេះជាព្រឹត្តិ ការផ្សព្វផ្សាយវប្បធម៌អន្តរជាតិជាប្រចាំឆ្នាំធំបំផុតនៅរដ្ឋធានីវ៉ាស៊ីនតោន ទាក់ទាញការចូលរួមរបស់អង្គទូតនានា ភ្ញៀវទេសចរជាច្រើនកុះករនិងមជ្ឈដ្ឋានសារព័ត៌មាន ផងដែរ។
ចូលរួមក្នុងការតាំងពិព័រណ៍នេះ ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកបាននាំមកនូវផលិតផលសិប្បកម្មវិចិត្រសិល្បៈដោយសិប្បកម្មផលិតក្នុងស្រុក ដូចជា កន្សែង គំនូខ្មុកម្រ័ក្សណ៍ និងគ្រឿងភាជន៍ជាដើម។ ឯកសារ រូបថតផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ ទស្សនីយភាពរបស់តំបន់នានានិងកោះសមុទ្រវៀតណាមធ្វើឲ្យភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងឱកាសនេះ ស្ថានទូតវៀតណាមក៏បានតាំងបង្ហាញរូបថតស្តីពីទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម