ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រីទទួលពលរដ្ឋវៀតណាមចំនួន ២៩០នាក់ពីអ៊ុយក្រែន

នៅចំពោះមុខស្ថានភាពដែលពលរដ្ឋវៀតណាមកាន់តែច្រើនឡើង ត្រូវបានជម្លៀសចេញពីតំបន់មានសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសបន្ទាប់ពីសហភាពអឺរ៉ុប (EU) បានបើកព្រំដែន ទទួលជនភៀសខ្លួនពីអ៊ុយក្រែននោះ ស្ថានីយ៍ Keleti ភាគខាងកើតរដ្ឋធានី Budapest បានក្លាយជាទីតាំងបង្អង់ដំណើរសម្រាប់ពលរដ្ឋវៀតណាមជាច្រើន ដែលបានជម្លៀសចេញតាមផ្លូវឆ្លងកាត់ប្រទេសម៉ុលដាវី និងរូម៉ានី ដើម្បីទៅកាន់ប្រទេសហុងគ្រី។
  ស្ថានទូតនិងសមកម្មជនវៀតណាមនៅហុងគ្រីទទួលពលរដ្ឋវៀតណាមមកពីអ៊ុយក្រែន។ (រូបថត៖ TTXVN)  

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រីលោកស្រី Nguyen Thi Bich Thao បានឲ្យដឹងថា ស្ថានទូតបានណែនាំយ៉ាងឆាប់រហ័ស នូវការអនុវត្តកិច្ចការពារពលរដ្ឋ។ តាមនោះ ក្រៅពីការបង្កើតគណៈកម្មការជួយឧបត្ថម្ភអាណិកជនវៀតណាម ដែលភៀសខ្លួនចេញពីអ៊ុយក្រែន រួមមានកម្មាភិបាលស្ថានទូត និងសមាជិកនៃសមាគមន៍ជនវៀតណាមនៅហុងគ្រីនានា ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រីបានបើកក្រុមការងារចំនួន ២ រួមមាន ក្រុមផ្តល់ព័ត៌មានច្បាប់មួយ និងក្រុមភ័ស្តុភាមួយ។

គិតត្រឹមថ្ងៃទី៦ ខែមីនា ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រីបានទទួលអាណិកជនវៀតណាមពីអ៊ុយក្រែនចំនួន ២៩០នាក់ ដែលក្នុងនោះករណីចំនួន ១៧០នាក់ត្រូវបានចាត់ចែងទីកន្លែងស្នាក់នៅ ហើយករណីដែលនៅសល់ត្រូវបានណែនាំ បំពេញនីតិវិធីអន្តោប្រវេសន៍ទៅកាន់ប្រទេសទីបីតាមបំណងប្រាថ្នារបស់ខ្លួន៕


top