ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី រៀបចំពិធីអំណរ​​និទាឃរដូវឆ្នាំ ២០២៣

នាយប់ថ្ងៃទី ១៩ ខែមករា នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ស្ថានទូតវៀតណាម ប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំកម្មវិធី “អំណរនិទាឃរដូវនៅស្រុកកំណើត-ស្វាគមន៍ឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ២០២៣”។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi ថ្លែងមតិក្នុងពិធីបើក។ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi បានរំលឹកឡើងវិញនូវសកម្មភាពលេចធ្លោរបស់ស្ថានទូតក្នុងឆ្នាំ ២០២២។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ឆ្នាំ២០២២គឺជាឆ្នាំដ៏លំបាក និងមានព្រឹត្តិការណ៍ដោយចៃដន្យជាច្រើនសម្រាប់ស្ថានទូត និងសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី ក៏ដូចជានៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ដោយមានការខិតខំប្រឹងប្រែងរួម កម្មាភិបាល បុគ្គលិកទាំងអស់នៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ីបានជំនះពុះពារលើការលំបាក និងទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើន។ លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានជូនពរឆ្នាំថ្មីមួយប្រកបដោយសុខសន្តិភាព សប្បាយរីករាយនិងសុភមង្គលដល់មនុស្សគ្រប់រូប។

ក្នុងបរិយាកាសដ៏កក់ក្តៅ មនុស្សគ្រប់រូបបានរីករាយជាមួយកម្មវិធីសិល្បៈពិសេសជាមួយនឹងការសម្តែងចាបីជនជាតិ លើកកែវអបអរសាទរឆ្នាំថ្មី។ កម្មវិធីអំណរនិទាឃរដូវនៅស្រុកកំណើត ស្វាគមន៍ឆ្នាំថ្មី ២០២៣ របស់ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានបិទបញ្ចប់ដោយការបាញ់កាំជ្រួចដ៏ចម្រុះពណ៌៕


top