ព័ត៌មាន

ស្ថានទូតវៀតណាមនៅប្រទេសជាច្រើនប្រារព្ធពិធីរំលឹកខួបលើកទី៧៦ទិវាបុណ្យឯករាជ្យជាតិទី២កញ្ញា

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) បានប្រារព្ធពិធីរំលឹកខួបលើកទី៧៦ទិវាបុណ្យឯករាជ្យជាតិតាមប្រព័ន្ធវីដេអូ។
 

ស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.បប្រារព្ធពិធីរំលឹកខួបលើកទី៧៦ទិវាបុណ្យឯករាជ្យជាតិតាមប្រព័ន្ធវីដេអូ។ (រូបថត៖ TTXVN)


លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំ អ.ស.ប បានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ប្រជាជាតិ ជាមួយនឹងជ័យ ជំនះនៃបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ជាប្រវត្តិសាស្ត្រ ដែលនាំមកនូវឯករាជ្យភាព សេរី ភាពជូនប្រជាជនវៀតណាម។ ដោយពង្រីករាល់សមិទ្ធិផលនៃបដិវត្តន៍ ប្រជាជនវៀត ណាមពីជំនាន់មួយទៅជំនាន់មួយ តែងតែសាមគ្គីគ្នា នាំឲ្យប្រទេសជាតិបោះជំហាន ឈានទៅមុខយ៉ាងរឹងមាំ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា បងប្អូនជនរួមជាតិវៀតណាមលើទូទាំងពិភព លោកបាននិងកំពុងជាខ្សែតភ្ជាប់ការដោះដូរពាណិជ្ជកម្ម តភ្ជាប់សកម្មភាពប្រាស្រ័យ រវាងប្រជាជនជាមួយប្រជាជន ព្រមទាំងបង្កើតឡើងប្រភពរូបិយបណ្ណបរទេសដ៏រឹងមាំ សម្រាប់មាតុភូមិ។

នៅថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំបារាំងបានរៀបចំយ៉ាងឱឡារិកពិធីថ្វាយផ្កានៅស្ដូប លោកប្រធានហូជីមិញ នៅក្នុងឧទ្យាន Montreau នៃទីក្រុង Montreuil ជាយរដ្ឋធានីប៉ារីស។ បន្ទាប់នោះ នៅលំហហូជីមិញនៅក្នុងសារមន្ទីរប្រវត្តិ សាស្ត្ររស់ លោកអភិបាលរង Floran Vigneron បានឧទ្ទេសនាមអំពីវត្ថុអនុស្សាវរីយ៍ដ៏ ថ្លៃថ្លារបស់លោកប្រធានហូជីមិញក្នុងអំឡុងពេលស្នាក់នៅបារាំង។ លោកឯកអគ្គ រដ្ឋទូត Dinh Toan Thang បានសង្កត់ធ្ងន់ថា ទិវាបុណ្យឯករាជ្យជាតិទី២ កញ្ញា គឺជា ឱកាសដើម្បីប្រជាជនវៀតណាមរំលឹកនិងសម្ដែងការដឹងគុណចំពោះលោកប្រធាន ហូជីមិញ ដែលជាអ្នកអានសេចក្ដីប្រកាសឯករាជ្យ បង្កើតឡើងប្រទេសវៀតណាម ប្រជាធិបតេយ្យសាធារណៈរដ្ឋ។ លោកប្រធានហូជីមិញបានលះបង់អស់មួយជីវិត សម្រាប់បដិវត្តន៍វៀតណាម ហើយបន្សល់ទុកមកសញ្ញាសម្គាល់ និងព្រឹត្តិការណ៍ដ៏ សំខាន់ៗក្នុងអំឡុងពេលធ្វើសកម្មភាពបដិវត្តន៍នៅបារាំង។

នាថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅប្រទេសមួយចំនួនផ្សេងទៀតដូចជា ឥណ្ឌា អាហ្វ្រិកខាងត្បូង អេស្ប៉ាញ់ ក៏បានប្រារព្ធពិធីរំលឹកខួប ៧៦ឆ្នាំ បដិវត្តន៍ខែ សីហា និងទិវាបុណ្យឯករាជ្យជាតិ ទី២កញ្ញា ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top