ព័ត៌មាន

ស្ថានទូតវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីគាំពារពលរដ្ឋនៅស៊ីរីក្នុងករណីបន្ទាន់

មុននោះ ស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់និងទទួលបន្ទុកស៊ីរីបានផ្តល់លេខទូរស័ព្ទគាំពារពលរដ្ឋរបស់ស្ថានទូតដល់ស្ថាប័នមានសមត្ថកិច្ចស៊ីរី ហើយបានផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទដើម្បីឲ្យពលរដ្ឋវៀតណាមអាចទាក់ទង ក្នុងករណីដែលត្រូវការការគាំពារជាបន្ទាន់។
ផ្សែងហុយឡើងបន្ទាប់ពីការប្រយុទ្ធគ្នានៅស៊ីរី។ (រូបថត៖ IRNA/TTXVN)

ទាក់ទងនឹងការងារគាំពារពលរដ្ឋវៀតណាមនៅស៊ីរីក្នុងបរិបទដែលស្ថានការណ៍នយោបាយនិងសន្តិសុខនៅក្នុងប្រទេសមជ្ឈិមបូព៌ានេះ បន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ស្ថានទូត វៀតណាមប្រចាំនៅអ៊ីរ៉ង់និងទទួលបន្ទុកស៊ីរី នាព្រឹកថ្ងៃទី ៨ ខែធ្នូ បានឲ្យដឹងថា ស្ថានទូតបានស្នើឱ្យភាគីស៊ីរីផ្តល់ព័ត៌មានអំពីពលរដ្ឋវៀតណាម ដែលមានលទ្ធភាពកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសស៊ីរី ព្រមទាំងបានស្នើឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការគាំទ្រចំពោះពលរដ្ឋវៀតណាម (ប្រសិនបើមាន) ផងដែរ។

មុននោះ ស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់និងទទួលបន្ទុកស៊ីរីបានផ្តល់លេខទូរស័ព្ទគាំពារពលរដ្ឋរបស់ស្ថានទូតដល់ស្ថាប័នមានសមត្ថកិច្ចស៊ីរី ហើយបានផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទដើម្បីឲ្យពលរដ្ឋវៀតណាមអាចទាក់ទង ក្នុងករណីដែលត្រូវការការគាំពារជាបន្ទាន់។

ដោយសារស្ថានការណ៍ស្មុគស្មាញ និងលទ្ធភាពនៃការកើនឡើងជម្លោះបន្ថែមទៀតរវាងកងកម្លាំងឧទ្ទាម និងកងទ័ពរដ្ឋាភិបាលស៊ីរី ស្ថានទូតបានព្រមានពលរដ្ឋវៀតណាមមិនគួរធ្វើដំណើរទៅកាន់ប្រទេសស៊ីរីនៅពេលនេះ។ ក្នុងករណីដែលពលរដ្ឋវៀតណាមកំពុងស្ថិតនៅក្នុងប្រទេសស៊ីរី ចាំបាច់ត្រូវជម្លៀសមនុស្សនិងទ្រព្យសម្បត្តិជាបន្ទាន់ទៅកាន់ប្រទេសទីបី ឬវិលត្រឡប់ទៅប្រទេសវៀតណាមវិញ៕


top