បន្ទាប់ពីជាង៧០ឆ្នាំថិតថេរក្រោមរូបរាងសំណង់បុរាណ និទាឃរដូវឆ្នាំរោង២០២៤ វិមានកៀនត្រុង (Kien Trung) ជាសំណង់មួយក្នុងចំណោមសំណង់ស្ថាបត្យកម្មធំទាំង ៥ ដែលដេកនៅលើអ័ក្សកណ្តាល នៃរាជដំណាក់...
ទិដ្ឋភាពវិមានកៀនត្រុង (Kien Trung) សំឡឹងពីទិសរាជវាំងហ្វេខាងត្បូង។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
បន្ទាប់ពីជាង៧០ឆ្នាំថិតថេរក្រោមរូបរាងសំណង់បុរាណ និទាឃរដូវឆ្នាំរោង២០២៤ វិមានកៀនត្រុង (Kien Trung) ជាសំណង់មួយក្នុងចំណោមសំណង់ស្ថាបត្យកម្មធំទាំង៥ ដែលដេកនៅលើអ័ក្សកណ្តាល នៃរាជដំណាក់ ហើយក៏ជាទីប្រព្រឹត្តិទៅនូវរាជកិច្ច និងសកម្មភាពនៃព្រះមហាក្សត្រពីរអង្គចុងក្រោយនៃរាជការង្វៀន បានសំណងឡើងវិញនូវរូបរាងធំស្កឹមស្កៃដូចដើម ដើម្បីទុកបន្តនិទានរឿងរ៉ាវចំណាប់អារម្មណ៍ អំពីវិមាននៃរាជការង្វៀន និង ព្រឹត្តិការណ៍ចារស្លាកស្នាមប្រវត្តិសាស្ត្រមាតុភូមិ។
សម្រស់ស្កឹមស្កៃនៃវិមានកៀនត្រុង (Kien Trung)។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
វិមានកៀនត្រុង (Kien Trung) មិនត្រឹមតែជាសំណង់ស្ថាបត្យកម្មធំ និង មានអត្ថន័យសំខាន់ក្នុងរាជដំណាក់(រាជវាំងហ្វេ) ទីនេះនៅបានផ្សារភ្ជាប់ជាមួយស្លាកស្នាមប្រវត្តិសាស្រ្តនៃប្រទេសជាតិ។ នេះជាទីកន្លែងធ្វើការ សកម្មភាព នៃព្រះមហាក្សត្រពីរអង្គចុងក្រោយនៃរាជការង្វៀន គឺស្តេចខាយឌិញ (Khai Dinh) និង ស្តេចបាវដាយ (Bao Dai)។ វិមានកៀនត្រុង (Kien Trung) នៅបានស្គាល់ដល់ជាទីកន្លែងស្តេចខាយឌិញ (Khai Dinh) សោយទិវង្គត (ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩២៥) និងជាទីអគ្គមហេសីណាមផឿង (Nam Phuong) (ភរិយាស្តេចបាវដាយ - Bao Dai) ប្រសូតរាជបុត្របាវឡុង (Bao Long) (ថ្ងៃទី៤ ខែមករា ឆ្នាំ១៩៣៦)។ ជាពិសេស ទីនេះក៏ជាកសិណសាក្សីនៃព្រឹត្តិការណ៍ប្រវតិ្តសាស្រ្តមួយ។ នោះគឺថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៤៥ នៅទីនេះស្តេចបាវដាយ (Bao Dai) ជំនួបដំបូង ជាមួយគណៈប្រតិភូរដ្ឋាភិបាលបណ្តោះអាសន្នវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យ ដើម្បីប្រជុំការដាក់រាជ ក្នុងនោះមានការពិភាក្សាអំពីខ្លឹមសារព្រះរាជសារដាក់រាជ ដែលស្តេចបាវដាយ (Bao Dai) អំណាននៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៤៥ នៅចំពោះមុខប្រជានុរាស្រ្តហ្វេ ដាក់សញ្ញាខណ្ឌបញ្ចប់អត្ថិភាពរាប់ពាន់ឆ្នាំ នៃរបបសក្តិភូមិ បើកចេញយុគសម័យថ្មីមួយ ឯករាជ សេរីភាព ចំពោះសម្ទុះជ័យជំនះត្រចះត្រចង់ នៃបដិវត្តខែសីហា ដណ្តើមរដ្ឋអំណាចត្រឡប់មកដៃប្រជាជន។ គួរសោកស្តាយ២៤ឆ្នាំក្រោយ នៅឆ្នាំ១៩៤៧ ដោយមានសង្គ្រាម សំណង់នេះត្រូវបំផ្លាញទាំងស្រុង នៅសេសសល់តែខឿន។
សួនច្បាររាជដំណាក់ សំឡឹងពីយ៉រជាន់ទី២ នៃវិមានកៀនត្រុង (Kien Trung)។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ប្រវត្តិកសាងវិមានកៀនត្រុង (Kien Trung) ឆ្លងកាត់ដំណាក់កាលជាច្រើន។ ដំបូង នៅទីកន្លែងនេះ ធ្លាប់មានសំណង់ពីរ នោះគឺអគារមិញវៀន (Minh Vien) រួចដល់អគារយូគឺវ (Du Cuu)។ អគារមិញវៀន (Minh Vien) បានកសាងនៅឆ្នាំ១៨២៧ ក្រោមសម័យកាលស្តេចមិញម៉ាង (Minh Mang)។ នេះជាអគារធ្វើដោយឈើដែលមានទំហំធំ រួម៣ជាន់ កម្ពស់១៥,៨០ម៉ែត្រ ជាទីកន្លែងសម្រាប់ស្តេចឡើងទស្សន៍ និង លំហែកាយ។ ដល់សម័យកាលស្តេចធេវទ្រី (Thieu Tri) ព្រះអង្គបានបង្គាប់ឱ្យជួសជុលអគារមិញវៀន (Minh Vien) និង ដាក់លើដំបូលនូវគ្រាប់គជ់មួយ ពេលរាត្រីបញ្ចេញពន្លឺ។ អគារមិញវៀន (Minh Vien) បានស្តេចធេវទ្រី (Thieu Tri) រាប់បញ្ចូលជាទេសភាពដំបូង ក្នុងចំណោមរម្មណីយដ្ឋានទាំង២០នៃទឹកដីធឹនគិញ (Than Kinh)។ ក៏ប៉ុន្តែ សំណង់ស្ថាបត្យកម្មនេះ បានបែកបាក់ខ្ទិកខ្ទីក្រោមសម័យកាលស្តេចទឺឌឺក (Tu Duc)។ ដល់ឆ្នាំ១៩១៣ ស្តេចយីតឹន (Duy Tan) បានបង្គាប់ឱ្យកសាងអគារបែបថ្មី នៅលើខឿនអគារចាស់នេះ ដាក់ឈ្មោះថា អគារយូគឺវ(Du Cuu)។ អគារថ្មីនេះ មានតែ២ជាន់ ជាមួយស្ថាបត្យកម្មមិនសូវស្មុគស្មាញជាប៉ុន្មាន។
សម្រស់ពិសេសនៃវិមានកៀនត្រុង (Kien Trung) ទាក់ទាញការយកចិត្តទុកដាក់ពិសេសពីភ្ញៀវទេសចរក្នុងស្រុក និង ក្រៅប្រទេស។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ក្រោយពេលសោយរាជនៅឆ្នាំ១៩១៦ ស្តេចខាយឌិញ (Khai Dinh) បានប្តូរឈ្មោះអគារយូគឺវ (Du Cuu) ទៅជាអគារកៀនត្រុង (Kien Trung) ប៉ុន្តែក្រោយមក (ចាប់ពីឆ្នាំ១៩២១ ដល់ឆ្នាំ១៩២៣) ព្រះអង្គបង្គាប់ឱ្យកសាងអគារកៀនត្រុងថ្មីទាំងស្រុងឡើងវិញ ជាមួយរចនាបថលាយចម្រុះ រវាងស្ថាបត្យកម្មបារាំង ស្ថាបត្យកម្មរុងរឿងឡើងវិញ នៃប្រទេសអ៊ីតាលី និង ស្ថាបត្យកម្មបុរាណវៀតណាម។ សំណង់វិមានកៀនត្រុង (Kien Trung) ថ្មីទាំងស្រុង បានស្តេចខាញឌិញ (Khai Dinh) បង្គាប់ឱ្យកសាងដោយបច្ចេកទេសសម័យថ្មី និង គ្រឿងសម្ភារៈរឹងមាំដូចជា៖ ស៊ីម៉ង់ ដែកថែប អំបែងសឺឡែន កញ្ចក់។ល។ ហេតុនេះសំណង់នេះមានគ្រឿងទំនើបច្រើនបង្គួរដូចជា៖ អំពូលភ្លើង ទឹកម៉ាស៊ីន កាំច្រួតបាញ់ទឹក បង្គោលការពាររន្ទះ ទ្វារដែក។ល។
ការលាយចម្រុះរវាងស្ថាបត្យកម្មបែបអាស៊ី និង ស្ថាបត្យកម្មបែបអ៊ឺរ៉ុប នៃវិមានកៀនត្រុង (Kien Trung)។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ក្រោយពេលស្តេចខាយឌិញ (Khai Dinh) ចូលទិវង្គត ស្តេចបាវដាយ (Bao Dai) បានបង្គាប់ឱ្យជួសជុលវិមាន បំពាក់បន្ថែមគ្រឿងប្រដាប់ងាយស្រួល នៃលោកខាងលិច។ ចាប់ពីនោះ វិមានកៀនត្រុង (Kien Trung) ក្លាយជាទីកន្លែងសោយអាហាររួមគ្នានៃរាជវង្សស្តេច រួមមាន៖ ស្តេចបាវដាយ (Bao Dai) អគ្គមហេសីណាមផឿង (Nam Phuong) រាជបុត្របាវឡុង (Bao Long) បុត្រីផឿងម៉ាយ (Phuong Mai) ផឿងឡៀន (Phuong Lien) ផឿងយុង (Phuong Dung) និង រាជបុត្របាវថាំង (Bao Thang)។
បរិយាកាសតុបតែងដ៏ចំណាប់អារម្មណ៍ ខាងក្នុងនៃវិមានកៀនត្រុង (Kien Trung)។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
បន្ទាប់៧២ឆ្នាំថិតថេរក្រោមរូបរាងសំណង់បុរាណ នៅឆ្នាំ២០១៩ មជ្ឈមណ្ឌលអភិរក្សកេរដំណែលទីក្រុងបុរាណហ្វេ បានបើកការដ្ឋានសាងសង់គម្រោងការជួសជុល ស្តារឡើងវិញ និងកែលម្អរកេរដំណែលវិមានកៀនត្រុង (Kien Trung) ជាមួយនឹងថវិកាវិនិយោគជាង១២៣ពាន់លានដុង។ សំណង់បានធ្វើនៅលើផ្ទៃដីជាង៣,៨០០ម៉ែត្រការេ។ អង្គភាពសាងសង់បានរក្សារចនាសម្ពន្ធខឿនធារដែលមាននៅស្រាប់ ជៀសវាងប៉ះពាល់ដល់កក្តាដើមនៃកេរដំណែល។ គម្រោងការរួមមានផ្នែកការងារមួយចំនួនដូចជា៖ ជួសជុលស្តារឡើងវិញអគារកណ្តាល នៃវិមានកៀនត្រុង (Kien Trung) រួមមានពីរជាន់ ខ្ពស់ប្រហែល១៤ម៉ែត្រ ផ្ទៃដីកសាងប្រហែល៩៧៥ម៉ែត្រការេ, ជួសជុល ស្តារប្រព័ន្ធរបងជុំវិញ ប្រព័ន្ធបង្កាន់ដៃ សួនច្បារខាងមុខ ខាងក្រោយ និង កាំជណ្តើរ។ល។ ក្រៅពីនោះ គម្រោងនៅកែលម្អរសំណង់តូចៗជុំវិញដូចជា ថ្មថ្កល់ កាំច្រួចបាញ់ទឹក កាំភ្លើងធំ ប៉ុស្តិ៍យាម ប្រព័ន្ធរុក្ខជាតិ អភិរក្សខឿនធារអគារដុងគុង (Dong Cung) បណ្ណាល័យ បន្ទប់អង្គរក្សការពារព្រះមហាក្សត្រ និង បន្ទប់ព្រះបរមរាជហត្ថលេខា។ល។
សម្រស់ប្រណីតនៃសិល្បៈដាំសឺឡែន នៅវិមានកៀនត្រុង (Kien Trung)។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ក្រោយ ៥ ឆ្នាំស្តារឡើងវិញ និងកែលម្អរ កេរដំណែលវិមានកៀនត្រុង (Kien Trung) បានសាងសម្រេច និងដាក់ឱ្យដំណើរការជាផ្លូវការ ឧទ្ទេសនាមដល់ប្រជាជន និង ភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង២០២៤។ តាមអ្នកឯកទេស ទន្ទឹមនឹងតម្លៃប្រវត្តិសាស្រ្ត វិមានកៀនត្រុង (Kien Trung) នៅមានតម្លៃធំធេងអំពីស្ថាបត្យកម្ម និង វិចិត្រសិល្បៈ ពីព្រោះវាមានលក្ខណៈគ្រប់គ្រាន់នៃសំណង់រចនាបថឥណ្ឌូចិនមួយ ជាពិសេសគឺសិល្បៈដាំសឺឡែនជាលក្ខណៈដោយឡែក បង្កើតមុខមាត់គំរូសម្រាប់ស្ថាបត្យកម្មរាជវាំង នៃរាជការង្វៀន។
ជាមួយតម្លៃស្ថាបត្យកម្ម ប្រវត្តិសាស្រ្តពិសេស ចាប់តាំងពីពេលបើកឱ្យភ្ញៀវទេសចរចូលទស្សនាវិមានកៀនត្រុង (Kien Trung) ទាក់ទាញបានប្រជាជន ភ្ញៀវទេសចរ និង ជនបរទេសរាប់ម៉ឺននាក់ អញ្ជើញមកទស្សនា ស្វែងយល់អំពីបរិយាកាសវប្បធម៌រាជវង្សង្វៀន។ នៅពេលខាងមុខ ទន្ទឹមបរិយាកាសតាំងបង្ហាញវត្ថុបុរាណរាជវាំង នៅទាំងជាទីកន្លែងប្រារព្ធឡើងព្រឹត្តិការណ៍វប្បធម៌ទាក់ទាញ ពិសេសសម្រាប់បម្រើតម្រូវការភ្ញៀវទេសចរចូលមកទស្សនា៕
អត្ថបទ និង រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង