ព័ត៌មាន

ស៊ីហ្គេម ​៣២៖ វៀតណាម​​ការពារដោយ​ជោគជ័យ​​មេដាយ​​មាស​ជា​ច្រើន​

នៅចុងបញ្ចប់នៃការប្រកួតនាថ្ងៃទី៩ ឧសភា ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ប្រតិភូកីឡាវៀតណាមបានឈរចំណាត់ថ្នាក់លេខ ២ ក្នុងតារាងមេដាយ ដោយមានមេដាយមាសចំនួន ៣៩គ្រឿង មេដាយប្រាក់ចំនួន ៣៩ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៤៦គ្រឿង។ បច្ចុប្បន្នប្រតិភូកីឡាថៃកំពុងនាំមុខដោយមេដាយមាសចំនួន៤០គ្រឿង។
អត្តពលិក Dinh Phuong Thanh (ឈរនៅកណ្តាល) ដណ្ដើមមេដាយមាសក្នុងប្រភេទកីឡាកាយសម្ព័ន្ធ។ រូបថត៖ VNA

នៅថ្ងៃប្រកួតកាលពីថ្ងៃទី៩ ខែឧសភានេះ អត្តពលិកវៀតណាមដណ្តើមបានមេដាយមាសចំនួន ៩គ្រឿងបន្ថែមទៀត រួមទាំងមេដាយលើប្រភេទកីឡាប្រៀបខ្លាំងដូចជា អត្តពលកម្ម កីឡាវ៉ូវីណាម កាយសម្ព័ន្ធ... និងកីឡាផ្សេងៗទៀតដូចជា៖ អុកចត្រង្គ eSports ជាដើម។

ជាមួយនឹងលទ្ធផលរបស់ខ្លួនក្រោយរយៈពេល៤ថ្ងៃនៃការប្រកួតជាផ្លូវការ នៅស៊ីហ្គេម៣២ នាថ្ងៃទី៩ ខែឧសភានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានផ្ញើលិខិតអបអរសាទរដល់សមាជិកប្រតិភូកីឡាវៀតណាម។ រដ្ឋមន្ត្រី លោក Nguyen Van Hung បានកោត់សរសើរសមិទ្ធិផលប្រកបដោយមោទនភាពរបស់កីឡាវៀតណាម; ហើយសង្ឃឹមថាសមាជិកប្រតិភូនឹងធ្វើការប្រកួតប្រជែងដោយស្មារតីប្តេជ្ញាចិត្តខ្ពស់ ដើម្បីបន្តទទួលបានសមិទ្ធិផលដ៏ល្អឥតខ្ចោះបន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម៣២នេះ៕

 

top