ព័ត៌មាន

ស៊ីហ្គេម ៣២៖ វៀតណាមដាក់គោលដៅចូលកំពូលទាំង៣នៅអាស៊ីអាគ្នេយ៍

នៅស៊ីហ្គេមលើកទី៣២ កីឡាករកីឡាការិនីនឹងចូលរួមប្រកួតចំនួន ៦០៨ វិញ្ញាសា នៃកីឡា ៤៨ ប្រភេទ។ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្រុមកីឡា វៀតណាមនឹងរៀបចំពិធីជូនដំណើរទៅចូលរួមស៊ីហ្គេម ៣២។
ទិដ្ឋភាពសន្និសីទសារព័ត៌មាន។ (រូបថត៖ Ngoc Anh/VOV ៥)

នារសៀលថ្ងៃទី១៨ ខែមេសា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានអប់រំកាយ និង កីឡាវៀតណាមបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២)។

ស៊ីហ្គេម ៣២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា នៅប្រទេស កម្ពុជា ដោយរំពឹងថានឹងមានអ្នកចូលរួមជាង ១២.៤០០ នាក់ រួមទាំងកីឡាករកីឡា ការិនី គ្រូបង្វឹក អាជ្ញាកណ្តាល និងបុគ្គលិកមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១។ ពិធីបើកស៊ីហ្គេមនឹងប្រព្រឹត្តទៅនាថ្ងៃទី ៥ ខែឧសភា និងពិធីបិទនៅថ្ងៃទី ១៧ ខែឧសភា។

ព្រឹត្តិការណ៍សំខាន់ទាំងពីរនេះត្រូវបានប្រទេសម្ចាស់ផ្ទះកម្ពុជារៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ នៅស៊ីហ្គេមលើកទី៣២ កីឡាករកីឡាការិនីនឹងចូលរួមប្រកួតចំនួន ៦០៨ វិញ្ញាសា នៃកីឡា ៤៨ ប្រភេទ។ នាថ្ងៃទី ១៩ ខែមេសា នៅទីក្រុងហាណូយ ក្រុមកីឡា វៀតណាមនឹងរៀបចំពិធីជូនដំណើរទៅចូលរួមស៊ីហ្គេម ៣២។ លោក Dang Ha Viet ប្រធានអគ្គនាយកដ្ឋានអប់រំកាយ និង កីឡា ប្រធានក្រុមកីឡាវៀតណាមដែលចូលរួម ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានឲ្យដឹងថា៖ ក្រុមកីឡាវៀតណាមនឹងចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដោយមាន សមាជិកជាង១០០០នាក់ ក្នុងនោះមានកីឡាករកីឡាការិនីចំនួន៧០២នាក់ ចូលរួមប្រកួតក្នុងកីឡាចំនួន ៣១ ប្រភេទ ជាមួយនឹង ៤៤៦ វិញ្ញាសា។ គោលដៅរបស់ក្រុម កីឡាវៀតណាមគឺខិតខំចូលក្នុងកំពូលទាំង ៣ ដោយឈ្នះមេដាយមាសពី ៨៩ ដល់ ១២០ គ្រឿង


top